ស្ត្រីមេម៉ាយកូនមួយលង់ស្នេហ៍ស្រឡាញ់បុរសវ័យក្មេងជាង១ឆ្នាំ ចេះតែឆ្ងល់ថីបានជាគាត់មិនរួមភេទជាមួយនាងសោះ...ស្រាប់តែ

ស្ដ្រីជាម្តាយកូនមួយម្នាក់មានការភ្ញាក់ផ្អើលបំផុត ហើយជីវិតនាងត្រូវបានបំផ្លិចបំផ្លាញ បន្ទាប់ពីមិត្តប្រុសរស់ជាមួយនឹងនាងជាង ១ ឆ្នាំបាត់ខ្លួនដោយមិនដឹងនៅទីណា។ អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនោះទៅទៀត គឺមិត្តប្រុសរបស់នាងនោះ គឺជាមនុស្សស្រី។

Wang Qi វ័យ ៤១ ឆ្នាំ មកពីខេត្ត Zhejiang បានជួបបុរសវ័យក្មេងម្នាក់ឈ្មោះ Qian តាមអនឡាញក្នុងឆ្នាំ ២០១៦។ បើទោះជាពួកគេមានចិត្តលើគ្នាក៏ពិតមែន ប៉ុន្តែដំបូងនាង Wang បានជំទាស់នឹងការសុំស្រឡាញ់ពី Qian ដោយបកស្រាយថាពួកគេនឹងមិនស័ក្តិសមគ្នាទេ ដោយសារគាត់ក្មេងពេកសម្រាប់នាង ហើយថានាងជាស្ត្រីលែងលះមានកូនមួយ។ យ៉ាងណាមិញ Qian មិនខ្យល់នឹងរឿងនាងមានកូនមួយនិងវ័យច្រើនជាងខ្លួននោះទេ រហូតដល់ខែកក្កដា ឆ្នាំ ២០១៦ អ្នកទាំងពីរក៏បានណាត់គ្នា។ នៅត្រឹមឆ្នាំ ២០១៧ អ្នកទាំងពីរក៏បានមករួមរស់ជាមួយគ្នា ហើយ Qian បាននាំនាង Wang ទៅផ្ទះគាត់ក្នុងទីក្រុង Haikou ដើម្បីណែនាំដល់ឪពុកម្ដាយគាត់។ Qian បានទទួចថា ពួកគេអាចស្រឡាញ់គ្នាបាន និងគេងលើគ្រែតែមួយបាន ហើយថាពួកគេនឹងមិនរួមភេទឡើយរហូតដល់ពួកគេរៀបការ។

ទំនាក់ទំនងដ៏ផ្អែមល្ហែមរបស់ពួកគេត្រូវបានកាត់ផ្ដាច់ត្រឹម ៦ ខែក្រោយមក ក្នុងខែវិច្ឆិកា ២០១៧ នៅពេល Qian បាត់ខ្លួនដោយគ្មានមូលហេតុ។ Wang មិនអាចតេទៅរកគាត់តាមទូរស័ព្ទបានទេ ហើយគាត់បានផ្លាស់ប្ដូរឈ្មោះលើបណ្ដាញសង្គម WeChat ដោយនាំ​ឱ្យ Wang ជឿថា គាត់បានចេញពីនាងទៅរកអ្នកផ្សេង។ នាងនឹងមិនឱ្យគាត់ចាកចេញទៅដោយមិនមានពាក្យបកស្រាយមួយម៉ាត់ឡើយ ហើយនាងបានចំណាយប្រាក់ជាង ៣ ម៉ឺនយ័ន ដើម្បីស៊ើបអង្កេតលើគាត់ ហើយក៏រកឃើញថាអត្តសញ្ញាណបណ្ណរបស់គាត់គឺជាមនុស្សស្រី។

Wang បានធ្វើដំណើរដើម្បីប្រឈមមុខនឹងឪពុកម្ដាយរបស់ Qian ជុំវិញ អ្វីដែលនាងមានអារម្មណ៍ថាការបោកយកលុយ ប៉ុន្ដែឪពុកម្តាយរបស់ Qian បានចោទថា នាង Wang និយាយកុហក និងអះអាងថានាងមួលបង្កាច់ Qian ថាបោកយកលុយ។ ទោះយ៉ាងណា ឪពុករបស់ Qian បាននិយាយថា គាត់មានតែកូនស្រីម្នាក់គត់ ដែលចូលចិត្តស្លៀកពាក់និងធ្វើចរិតដូចជាមនុស្សប្រុសតាំងពីតូចមកម្ល៉េះ។

Wang កំពុងពិចារណាលើការប្ដឹង ដើម្បីទទួលបានប្រាក់ត្រឡប់មកវិញ ដោយអះអាងថា Qian បោកបញ្ឆោតនាងដើម្បីល្បូងយកលុយ៕

adverise with khmeread