Starex ព្រលះ Chevrolet ទាំងព្រឹកនៅម្តុំផ្សារស៊ីឡឹប

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Starex បុកជាមួយរថយន្ត Chevrolet ទាំងព្រឹកនៅម្តុំផ្សារស៊ីឡឹប​ ផ្លូវលេខ៦៣កែង ផ្លូវលេខ២៤០​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ បណ្តាលឱ្យខ្ទេចទាំង២គ្រឿង​ តែសំណាងល្អពុំមានអ្នករងរបួសទេ។

សាក្សីនិយាយថា​ ដំបូងគេឃើញរថយន្តម៉ាក Chevrolet ពណ៌ទឹកប៊ិច ស្លាកលេខរដ្ឋ០៦​.២-០៧១១​ បើកបរដោយបុរសម្នាក់តាមផ្លូវលេខ៦៣ពីកើតទៅលិច​។ លុះដល់ផ្លូវកែងលេខ២៤០ ស្រាប់តែមានរថយន្តម៉ាក Starex ពណ៌ទឹកប៊ិចស្លាកលេខភ្នំពេញ 2-5460 បុករថយន្ត Chevrolet ចំទ្វារខាងឆ្វេងខ្ទេចតែម្តង។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តទាំង២​ បានជជែកគ្នាមិនត្រូវ​ ទើបប៉ូលិសចរាចរណ៍ជំនាញនាំយកទៅដោះស្រាយគ្នានៅសង់ត្រាល់តែម្តង៕


 

adverise with khmeread