ម្តាយចិនចិត្តកំណាច គ្រាន់តែកូនប្រុសអាយុ ៩ ឆ្នាំធ្វើឱ្យបាត់ទូរស័ព្ទ ចាប់ចង វាយនឹងរំពាត់ មិនដកដៃ ៥ ម៉ោងរហូតដល់ស្លាប់

ម្តាយមួយរូបនៅក្នុងប្រទេសចិន បានសម្លាប់កូនប្រុសវ័យ ៩ឆ្នាំរបស់ខ្លួនដោយមិនរំពឹងទុក បន្ទាប់ពីវាយកូនពេញរយៈពេលប្រាំម៉ោង ដោយគ្រាន់តែដោយសារតែគាត់បានធ្វើឱ្យបាត់ទូរស័ព្ទរបស់ខ្លួនប៉ុណ្ណោះ។

យោងតាមសេចក្តីរាយការណ៍ក្នុងតំបន់ ក្មេងប្រុសរងគ្រោះ ដែលមានឈ្មោះក្រៅ Ming Ming ត្រូវបានចងភ្ជាប់ទៅនឹងកៅអី និងត្រូវវាយជាមួយនឹងរំពាត់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង ១១យប់ កាលពីថ្ងៃទី៥ ខែមករា។

ក្នុងវីដេអូកាមេរ៉ាសុវត្ថិភាព Ming Ming អាចត្រូវបានគេឃើញកំពុងកាន់ទូរស័ព្ទដៃមួយគ្រឿង ខណៈដែលជិះជណ្តើរយន្តចុះពីអគារផ្ទះល្វែងរបស់ពួកគេក្នុងក្រុង Taizhou ខេត្តចេជាំង។ អំឡុងម៉ោង ៣ល្ងាច គាត់ត្រូវគេប្រទះឃើញកំពុងស្វែងរកអ្វីមួយនៅក្នុងសួនមួយកន្លែង។

ភ្លាមៗ Ming Ming បានស្វែងរកជំនួយពីអាជ្ញាធរ ដោយផ្តល់ព័ត៌មានដល់ពួកគេថា គាត់បានបាត់ទូរស័ព្ទ ខណៈកំពុងលេងក្នុងវាលទឹកកក។

ដោយគ្មានស៊ីម ទូរស័ព្ទមិនត្រូវបានរកឃើញនោះឡើយ ហើយម្តាយរបស់ Ming Ming មិនបានទទួលយករឿងនេះថាជារឿងសាមញ្ញមួយនោះឡើយ។

អ្នកស្រី Chen ត្រូវបានគេរាយការណ៍ថា បានចងកូនប្រុសរបស់ខ្ខួនជាប់នឹងកៅអីជាមួយបង់រុំ ហើយបានវាយគាត់ជាមួយនឹងរំពាត់ពីម៉ោង ៦ល្ងាច ដល់ ១១យប់។ នាងបានបិតស្កុតលើមាត់របស់កូនគាត់ ដូច្នេះអ្នកជិតខាងមិនអាចឮសំឡេងរបស់គាត់បាននោះឡើយ។

នៅក្នុងសម្តីការពារខ្លួន នាង Chen បានប្រកែកថា នាងមិនបានវាយ Ming Ming មិនឈប់នៅក្នុងរយៈពេលប្រាំម៉ោងនោះឡើយ។ ទោះជាយ៉ាងណាក្តី នាងមិនបានផ្តល់ចំណីដល់គាត់ និងផ្តល់ឱ្យគាត់ត្រឹមតែទឹកបន្តិចបន្តួចប៉ុណ្ណោះ។

នាងបានដាក់កូនប្រុសរបស់ខ្លួនសម្រាកនៅលើគ្រែ បន្ទាប់ពីបានឮគាត់និយាយថា "ម៉ាក់ ខ្ញុំមិនចង់ឃើញម៉ាក់ឡើយ"។

ថ្ងៃបន្ទាប់ នាងបានឃើញកូនប្រុសរបស់ខ្លួនដួលនៅលើដី។

Ming Ming ត្រូវបានរកឃើញរបួសធ្ងន់ធ្ងរនៅផ្នែកក្បាល ជើង និងគូទ។ ដៃគាត់ក៏មានស្នាមជាំ និងហើមផងដែរ។

វេជ្ជបណ្ឌិតបានប្រកាសថាគាត់បានស្លាប់នៅក្នុងហេតុការណ៍នោះ។

អ្នកស្រី Chen ត្រូវបានចាប់ខ្លួននៅថ្ងៃទី១១ ខែមករា ពោលគឺបីថ្ងៃបន្ទាប់ពីទូរស័ព្ទដៃរបស់គាត់ទីបំផុតត្រូវបានរកឃើញ។ ការពិតនៃការស្លាប់របស់ Ming Ming គឺស្ថិតនៅក្រោមការស៊ើបអង្កេត។

ស្រ្តីរូបនេះបានប្រាប់ប៉ូលិសថា ប្តីរបស់ខ្លួនមិនដែលមកផ្ទះនោះឡើយ ហើយបានបដិសេធផ្ញើលុយមកគ្រួសាររបស់ខ្លួនជានិច្ច។ នេះបើយោងតាមវេបសាយ DailyMail ៕

adverise with khmeread