កម្លាំងអាវុធហត្ថចាប់ខ្លួនបុរស៦នាក់ក្នុងករណីជួញដូរ និងប្រើប្រាសគ្រឿងញៀន

ភ្នំពេញ ៖​ កម្លាំងអាវុធហត្ថខណ្ឌមានជ័យបានបើកកិច្ច ប្រតិបត្តិការ​បង្ក្រាបករណីជួញដូរនិងប្រើប្រាសគ្រឿងញៀននៅ​រសៀល​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ នៅ​ចំណុច​តំបន់​មិន​រៀប​រាយ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋល្អរួចមក កម្លាំង​អាវុធហត្ថ​បាន​បើក​ការស្រាវជ្រាវភ្លាមៗ ហើយកំណត់​បាន​ច្បាស់​ទាំងមុខ​សញ្ញា ក៏ដូចជា​ទីតាំង​លាក់ខ្លួន​ហើយ​នោះ កម្លាំង​បាន​ឆ្មក់​សម្រុក​ទៅ​ទីតាំង​នោះ​តែម្តង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន៦នាក់ (ក្នុងនោះ​មាន​ម្នាក់ ជា​ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ២ឆ្នាំ ពីបទ​ប្លន់) រួមជាមួយ​ថ្នាំញៀន​ប្រាកដ​មែន។ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទានបង្ហាញពីអត្តសញ្ញាណពួកគេនៅឡើយ​។

កម្លាំង​អាវុធហត្ថ​ដកហូត​បាន​ម្ស៉ៅ​ក្រាម​ស​ថ្លា ហៅ​ម៉ា​ទឹកកក​មួយចំនួនធំ ដាវ​សា​ម៉ូ​រៃ៤ដើម រួមទាំង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនធំ​ផងដែរ។

ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង៦នាក់ រួមជាមួយ​វត្ថុតាង ត្រូវ​បញ្ជូនទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ៕

adverise with khmeread