ប៉ូលិសថៃចាប់ "អ្នកលក់ឡេ" លើ Facebook ព្រោះថតស្រាតខោ លាបឡេសាកល្បងលើកំប៉េះគូទ ធ្វើឱ្យអតិថិជនព្រឺព្រួច!

យោងតាមវេបសាយ Coconuts របស់ថៃចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញបានឱ្យដឹងថា ស្ត្រីម្នាក់ ដែលបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីបង្ហាញកំប៉េះគូទសអាក្រាតរបស់នាងនៅក្នុងវីដេអូហ្វេសប៊ុកដើម្បីលក់ក្រែមម្សៅដែលធ្វើឱ្យស្បែស បានប្រឈមមុខនឹងការចោទប្រកាន់ចំនួន២ករណី។

នាង Nitthakarn Nunthasuteepat ត្រូវបានហៅឱ្យទៅការិយាល័យប៉ូលិសការពារអតិថិជននៅទីក្រុងបាងកក ប្រទេសថៃ និង​ត្រូវបានសួរនាំអំពីបញ្ហានេះ។​ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

ករណីចោទប្រកាន់ទី ១ ពីការិយាល័យប៉ូលិសការពារអតិថិជនគឺអំពីការដាក់ស្លាកសញ្ញាផលិតផលក្លែងក្លាយ។

លោក Chanannat Santhawanpat មកពីការិយាល័យប៉ូលិសការពារអតិថិជន បាននិយាយថា​ នាង Nitthakarn Nunthasuteepat ត្រូវបានចោទប្រកាន់ពីប​ទធ្វើស្លាកសញ្ញាផលិតផលក្លែងក្លាយ ដោយសារស្លាកសញ្ញាផលិតផលមានព័ត៌មានតិចអំពីអ្វីដែលមាននៅក្នុងផលិតផលឬរបៀបប្រើប្រាស់វា។ នាងត្រូវបានពិន័យជាប្រាក់ចំនួន៣.០០០បាត (៩៤ដុល្លារអាមេរិក)។

ស្ត្រីរូបនេះក៏ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកុំព្យូទ័រ ដោយបានរំលោភបំពានចំពោះការបង្ហោះរូបភាពអាសអាភាសផងដែរ ប៉ុន្តែត្រូវបានធានាឱ្យនៅក្រៅឃុំ ដោយសារតែនាងមិនមានហានិភ័យនៃក្នុងការរត់គេចខ្លួន ។ ការស៊ើបអង្កេតលើរឿងនេះកំពុងបន្ត។

ប៉ូលិសក៏បានស្នើសុំរដ្ឋបាលចំណីអាហារនិងឱសថថៃ (FDA) ឱ្យធ្វើការវិភាគក្រែមម្សៅនេះដើម្បីរកមើលថាតើមានសារធាតុពុលនិងថាតើវាជាផលិតផលត្រឹមត្រូវដែរឬអត់នោះ៕

adverise with khmeread