យានអវកាស Juno តម្លៃ ១​ ពាន់លានដុល្លារទីបំផុតបានទៅកៀកភពព្រហស្បតិ៍ ប្រមូលបានរូបភាពអស្ចារ្យមិនធ្លាប់ឃើញពីមុន

យានអវកាស Juno តម្លៃ ១​ ពាន់លានដុល្លារបានធ្វើដំណើរទៅដល់ក្បែរភពព្រហស្បតិ៍លើកទី ១០ កាលពីថ្ងៃទី ១៦ ខែធ្នូ។

យាននេះបានទៅដល់កៀកនឹងភពឧស្ម័នយក្ស និងបានថតរូបភាពថ្មីជាមួយនឹងប្រភេទកាមេរ៉ា JunoCam រៀងរាល់ ៥៣ ថ្ងៃម្ដង ហើយប្រើល្បឿន ២០៩.០០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងការធ្វើដំណើរ។

វាត្រូវការពេលពីរបីសប្ដាហ៍ដើម្បីទទួលរូបភាព ប៉ុន្ដែការរង់ចាំនោះគឺមានតម្លៃ។ រូបភាពចុងក្រោយនោះឃើញមានព្យុះវិលរាប់មិនអស់ និងពេញទៅពពកឧស្ម័ន។

អ្នកស្រាវជ្រាវអង្គការណាសា និងនៅវិទ្យាស្ថានស្រាវជ្រាវ Southwest Research Institute បានបង្ហោះរូបភាពដើមបានមកពីយានអវកាសនោះទៅលើវេបសាយរបស់ពួកគេនៅចុងខែធ្នូ។ ចាប់តាំងពីពេលនោះមកមនុស្សជាច្រើនបានយករូបភាពទាំងនោះធ្វើជាប្រក្រតិទិនរបស់ពួកគេ និងកាត់តផងដែរ។

ហើយខាងក្រោមនេះ គឺជារូបភាពយ៉ាងពិតប្រាកដរបស់ភពព្រហស្បតិ៍ ដែលមិនមែនគ្រប់គ្នាសុទ្ធតែបានឃើញនោះទេ៕

adverise with khmeread