ឃាត់ស្ត្រីម្នាក់តាមដីកាពីបទ​ប៉ុនប៉ង​មនុស្សឃាត

ភ្នំពេញ​ ៖​ ស្ត្រីជាជនជាប់ចោទម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរសៀល​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ចំណុច​មុខផ្ទះ​លេខ២០ ផ្លូវ​១៤CC ក្រុមទី៦ ភូមិ​ត្រពាំង​ថ្លឹង៣ សង្កាត់​ចោមចៅ១ ខណ្ឌ  ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សមត្ថកិច្ចនិយាយថា ស្ត្រី​ម្នាក់ត្រូវបាន​កម្លាំង​ប៉ូលិសការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាល​រាជធានី​ភ្នំពេញ អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ពីបទ​ប៉ុនប៉ង​ឃាតកម្ម និង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់។

សមត្ថកិច្ចបន្តថា ជនសង្ស័យ​ឈ្មោះ យឹម ផល្លា ភេទ​ស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅ​ផ្ទះ​លេខ២០ ផ្លូវ​១៤CC ក្រុមទី ០៦ ភូមិ​ត្រពាំង​ថ្លឹង៣ សង្កាត់​ចោមចៅ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ការចាប់ខ្លួន​នេះ គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៩០០«ន» ដ.ច.ន ចុះ​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ចេញ​ដោយ​លោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​ប៉ុនប៉ង​ឃាតកម្ម ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ចុងឆ្នាំ ២០១៦។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កម្លាំង​ប៉ូលិសការិយាល័យ​បាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​រួចរាល់​អស់ហើយ៕


 

adverise with khmeread