ប្រទះឃើញ​បុរសចិនម្នាក់ដេកស្លាប់​ក្បែរ​សណ្ឋាគារ យ៉ា​ចឺ​ក ពាណិជ្ជ

ព្រះសីហនុ​ ​៖​ មានករណី​ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​ក្បែរ​សណ្ឋាគារ យ៉ា​ចឺ​ក ពាណិជ្ជ ស្ថិត​ក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ កាលពី១​និង​០៥នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

សមត្ថកិច្ចនិយាយថា សាកសព​ឈ្មោះ LIN JIARONG ភេទប្រុស ឆ្នាំ​កំណើត 17-10-1984 សញ្ជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E90053683 សុពលភាព​ថ្ងៃទី 13-03-2027 មាន​ទិដ្ឋាការ​លេខ EI 01164338 សុពលភាព​ថ្ងៃទី 17-05-2018។

បច្ចុប្បន្ន សាកសព​រក្សាទុក​នៅ​កន្លែងកើតហេតុ រង់ចាំ​ការត្រួតពិនិត្យ​ពី​គ្រូពេទ្យ និង​សមត្ថកិច្ច​ជំនាញធ្វើកោសល្យពិច័យ​៕


 

adverise with khmeread