អាពីវ តារាកំប្លែងជើងចាស់ហុងកុង ត្រូវបានបកអាក្រាតថាធ្លាប់រំលោភតួស្រីតាំងពីច្រើនទសវត្សរ៍មុន តែគាត់បដិសេធ

តារាកំប្លែងជើងចាស់ហុងកុង លោក Eric Tsang ឬ ហៅថា "អាពីវ" បានបដិសេធថា មិនបានរំលោភសេពសន្ថវៈអតីតតារាភាពយន្តស្រីម្នាក់ បន្ទាប់ពីវីដេអូចាស់របស់តារាស្រីនេះ ដែលពិភាក្សាអំពីការចោទប្រកាន់ពីបទរំលោភផ្លូវភេទ បានលេចឡើងសាជាថ្មី ប៉ុន្តែពីមុនឈ្មោះមនុស្សពាក់ព័ន្ធមិនត្រូវបានដាក់បញ្ចូលនៅក្នុងខ្សែអាត់សំឡេងទេ។

តារាកំប្លែងវ័យ ៦៤ ឆ្នាំរូបនេះបានចេញសេចក្តីថ្លែងការណ៍មួយនៅលើគណនី Weibo របស់គាត់កាលពីថ្ងៃព្រហស្បតិ៍ ទី១១មករា ដោយនិយាយថា បទសម្ភាសន៍តាមវីដេអូជាមួយនាង Yammie Lam ដែលកំពុងចរាចរពេញបណ្តាញសង្គមចិនដីគោក គឺមិនពិតទេ ហើយថាវាត្រូវបានគេកែសំឡេងមិនត្រឹមត្រូវ ដោយបញ្ចូលឈ្មោះរបស់គាត់។

វីដេអូ ដែលកំពុងចោទជាមន្ទិលនេះ គឺជាបទសម្ភាសន៍ឆ្នាំ ២០១៣ ជាមួយនាង Lam ដែលបានចាកចេញពីវិស័យកម្សាន្តក្នុងឆ្នាំ ២០០៤។

នៅក្នុងបទសម្ភាសន៍ដោយទស្សនាវដ្តី Next Magazine នាង Lam បានចោទប្រកាន់ថា ឈ្មោះធំពីរនៅក្នុងឧស្សាហកម្មកម្សាន្តនៅហុងកុងបានរំលោភនាងរាប់ទសវត្សរ៍មកហើយៗហេតុការណ៍នោះបានកើតឡើងនៅក្នុងប្រទេសសិង្ហបុរី។

ទោះយ៉ាងណា ទស្សនាវដ្ដីនិយាយខ្សឹបខ្សៀវពីតារាល្បីនេះបានបិទសំឡេងឈ្មោះរបស់ជនចាប់រំលោភទាំងពីរនាក់នោះ ហើយមិនបានបង្ហាញពីអត្តសញ្ញាណរបស់ពួកគេទេ។

ប៉ុន្តែនៅក្នុងវីដេអូនៃបទសម្ភាសន៍ដូចគ្នាដដែលជាមួយនាងឡាម ដែលលេចឡើងនៅលើអ៊ីនធឺណេតម្តងទៀតនៅសប្តាហ៍នេះ ឈ្មោះមិនត្រូវបានគេលាក់បាំងទេ ហើយជនចាប់រំលោភនាងគឺមានឈ្មោះ Tsang និង តារាសម្តែងផងនិងជាផលិតករខ្សែភាពយន្តផង លោក Alan Tang ដែលបានទទួលមរណភាពកាលពីឆ្នាំ ២០១១។

យោងតាមវេបសាយ Star Online អាពីវនិយាយថា គាត់បានទាក់ទងក្រុមហ៊ុនច្បាប់ដើម្បីចាត់វិធានការប្រឆាំងនឹងវីដេអូនេះ៕

adverise with khmeread