ហេតុតែគេជាកូនមហាសេដ្ឋី ខ្លះងូតលុយ ខ្លះយកលុយបាចលេងពេញឡាន...!

​ថ្មីៗ​នេះ​រូបថត​ជាច្រើន នៅលើ​គណនី​អ៊ី​ស្តា​ក្រាម​ឈ្មោះ “The Rich Kids of Albania” បានបង្ហាញ​សុទ្ធតែ​កូនៗ​មហាសេដ្ឋី​អាល់​បា​នី​បង្អួត​ទ្រព្យសម្បត្តិ និង​ជីវភាព​ដ៏​ហ៊ី​ហា​របស់​ពួកគេ​។​

​កូនអ្នកមាន​ទាំងអស់នេះ​មាន​វិធី​ប្លែកៗ​ក្នុងការ​បង្អួត​ទ្រព្យសម្បត្តិ​របស់ខ្លួន ក្នុងនោះ​រាប់​ចាប់ពី​ការ​តម្រៀប​លុយ​ពេញ​កញ្ចក់​ឡាន​ទំនើប រហូតដល់​ប្រើ​លុយ​បំពេញ​អាង​ងូតទឹក​។

​រូបថត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​គឺ​នារី​វ័យក្មេង​ក្នុង​ឈុត​រ៉ូ​ប​ក្រហម​ខ្លី​សិច​ស៊ី​កំពុង​កាត់​ខ្សែ​បណ្តើរ​ខ្លា​នៅក្បែរ​រថយន្ត Mercedes ។​

​ចាប់ពី​ឡាន​ទំនើបៗ និង នាឡិកា​តម្លៃ​រាប់សែន​ដុល្លារ រហូតដល់​ខ្សែក​ពេជ្រ​ស្រោច​ខ្លួន ពួក​កូនមហា​សេដ្ឋី​នៅ​អាល់​បា​នី​ទាំងអស់នេះ​មិនដែល​ឈឺចាប់​ខ្លាច​ខាតបង់​អ្វី​ឡើយ គ្រាន់តែ​បាច​លុយ​ទាំងនេះ​ចោ​លេង​បែបនេះ​៕

adverise with khmeread