បុរសបច្ចេកវិជ្ជា តម្លើងទូរស័ព្ទនៅបាតដៃ​ ចូលបារអួតអ្នកចាក់ស្រា រួចពេលទៅក្នុងបន្ទប់ទឹក​ រឹតតែទំនើបហួសស្មាន!

សំណើច៖ បុរសម្នាក់ដើរចូលក្នុងបារ និងអង្គុយលេងទីនោះ។ ពេលគាត់ចូលទៅក្នុងបារ គាត់បានចុចលេខទូរស័ព្ទលើដៃរបស់គាត់ បន្ទាប់មកក៏ចាប់ផ្តើមនិយាយ។ រំពេចនោះអ្នកលក់ស្រាក្នុងបារបានចេញមក និងដើរមកជិតគាត់ ហើយប្រាប់គាត់ថា "នេះជាកន្លែងលក់ស្រា ហើយខ្ញុំមិនចង់ឱ្យលោកធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវដទៃទៀតទេ ដែលនិយាយជាមួយនឹងដៃខ្លួនឯងដូចមនុស្សឆ្កួត"។

បុរសនោះក៏បានឆ្លើយតបថា "អ្នកឯងមិនយល់ទេ។ ខ្ញុំគឺជាមនុស្សមានបច្ចេកវិជ្ជាខ្ពស់ណាស់។ ខ្ញុំបានតម្លើងទូរស័ព្ទដៃនៅក្នុងបាតដៃរបស់ខ្ញុំ ដោយសារតែខ្ញុំហត់នឹងយកដៃកាន់វាខ្លាំងពេក"។

អ្នកលក់ស្រាក្នុងបារនិយាយថា "បើអ៊ីចឹងមែនបង្ហាញវាមក"។

បុរសនោះចុចលេខទូរស័ព្ទលើដៃរបស់គាត់ បន្ទាប់មកគាត់យកដៃដាក់ទៅនឹងត្រចៀកអ្នកលក់ស្រានោះ។ អ្នកលក់ស្រាបាននិយាយទៅកាន់ដៃរបស់គាត់ និងចាប់ផ្ដើមសន្ទនាគ្នាមួយសន្ទុះ។

អ្នកលក់ស្រានោះក៏បាននិយាយទៅបុរសនោះវិញថា "មិនគួរឱ្យជឿមែន! ខ្ញុំមិនដែលជឿរឿងទាំងអស់នេះទេ"។

បុរសនោះនិយាយថា "បាទ! ខ្ញុំអាចរក្សាទំនាក់ទំនងជាមួយនឹងពួកគួកជេរ ប្រពន្ធខ្ញុំ និងអ្នកផ្សេងទៀតយ៉ាងងាយស្រួល។ យ៉ាងណាមិញ កន្លែងណាជាបន្ទប់ទឹកមនុស្សប្រុស?"។ អ្នកលក់ស្រាក៏បាននាំគាត់ទៅដោយផ្ទាល់ដល់បន្ទប់ទឹក។

បុរសនោះបានចូលទៅក្នុងបន្ទប់ទឹកប្រមាណជា ១០ ទៅ ២០ នាទី ហើយគាត់អត់ត្រឡប់មកវិញ។ ដោយភ័យខ្លាចបុរសនោះកើតអី អ្នកលក់ស្រាបានទៅដល់បន្ទប់ទឹកមនុស្សប្រុស។ ពេលទៅដល់ស្រាប់តែឃើញបុរសនោះកំពុងឈរទល់មុខបង្គន់ ហើយគាត់ស្រាតខោននលគក ថែមទាំងមានក្រដាសបង្គន់លៀនចេញពីគូទទៀតផង។

អ្នកលក់ស្រានោះបានស្រែកថា "ពុទ្ធោ! តើពួកវាកំពុងធ្វើអីលោកឯងនឹង? តើលោកអត់ឈឺទេអី?"។

បុរសនោះបែរមុខទៅអ្នកលក់ស្រា ហើយនិយាយថា "អូ! ខ្ញុំមិនអីទេ... ខ្ញុំគ្រាន់តែកំពុងរង់ចាំម៉ាស៊ីន Fax ដែលតម្លើងក្នុងគូទខ្ញុំប៉ុណ្ណោះ"៕

adverise with khmeread