ឃាត់បុរសម្នាក់លួច ទូរស័ព្ទដៃ និងវិទ្យុទាក់ទង ពីប្រជាការពារសាលាខណ្ឌដូនពេញ

ភ្នំពេញ​ ៖​ ប៉ូលិស ប៉ុស្តិ៍ជ័យជំនះ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់នៅថ្ងៃទី១៣ មករា ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់​ បន្ទាប់ពីលួច ទូរស័ព្ទដៃនិងវិទ្យុទាក់ទងកាលពីថ្ងៃទី១២ មករា ២០១៨ វេលាម៉ោង ៤ នៅចំណុចមុខព្រះអង្គដងកើល ផ្លូវព្រះស៊ីសុវត្ថិ ភូមិ០១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ ណាង គឹមហុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ63 ផ្លូវ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃម៉ាក LG ពណ៌ខ្មៅស៊ីមលេខ 087 406 998 និងវិទ្យុទាក់ទងម៉ាក GP 300 ចំនួន០១គ្រឿង ម៉ាកIDចំនួន០១គ្រឿង។

ចំណែក ជនរងគ្រោះឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ប្រជាការពារសាលាខណ្ឌដូនពេញ ស្នាក់នៅផ្ទះជួល ផ្លូវសុធារស សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងឃុំខ្លួនជនសង្ស័យនៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់៕


 

adverise with khmeread