ប៉ូលិសស្រុកគង​ពិសី ឃាត់ជនសង្ស័យ២នាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន​

កំពង់ស្ពឺ​ ៖​ ប៉ូលិសស្រុកគង​ពិសីបាន​ឃាត់មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន​ ​២ នាក់​ និងថ្នាំមួយចំនួនកាលពី ថៃ្ងទី១៣ មករា ២០១៨ វេលា​ ម៉ោង៣រសៀល​ នៅចំណុចភូមិថ្មស ឃុំស្នំក្រពើ ស្រុកគង​ពិសី​ ខេត្តកំពង់ស្ពឺ​។

ប៉ូលិសនិយាយថា​ មុខសញ្ញាសង្ស័យ​ឈ្មោះ​ ប៉ិច​ ណែម ភេទប្រុស អាយុ៣១ឆ្នាំ​ និងឈ្មោះ​ ឡុច លីហាក់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ​។ ឆែកឆេរដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន​ ចំនួន​ ៦ កញ្ចប់​, ជញ្ជីងថ្លឹង​ ១និង​ ទូរស័ព្ទដៃចាស់ៗ​ ២ គ្រឿង។

បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្ដចាត់ការតាមនីតិវិធីបន្ដ៕

adverise with khmeread