មន្ត្រីពេទ្យស្រុកល្វាឯមបើកម៉ូតូបុករថយន្តដឹកខ្សាច់របួសធ្ងន់

កណ្តាល​ ៖​ មាន ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្តធំបណ្ដាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៦ និង៣០នាទីយប់ នៅលើកំណាត់ផ្លូវលេខ៣៨០ ចំណុចវត្តពាមតាឯក ស្ថិតនៅក្នុងភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម​ ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា មុនពេលកើតហេតុមានម៉ូតូ មួយគ្រឿង ម៉ាក Honda dream ចិន ផលិតឆ្នាំ២០០២ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ា គឹមហុក (ពាក់មួកសុវត្ថិភាព) ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរពេទ្យស្រុក មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម​ ខេត្តកណ្ដាល។

គាត់បាន បើកបរមានទិសដៅពីកើតទៅលិចបើកបរស្របទិសដៅគ្នា ពេលបើកបរមកដល់ចំណុចកើតហេតុខាងលើបានជិះទៅបុកពីក្រោយរថយន្តមួយគ្រឿងមិនស្គាល់អតសញ្ញាណ ប្រភេទដឹកខ្សាច់ ដែលកំពុងបើកជាន់ហ្វ្រាំងបង្អុងល្បឿន ព្រោះមានផ្លូវចេញពីខ្លោងទ្វារវត្ថ ហើយរថយន្តបានបើករត់គេចខ្លួនបាត់ទៅ។

ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍រង់ចាំបងប្អូនជនរងគ្រោះមកទទួលយក៕

adverise with khmeread