ជនសង្ស័យ ១៣ នាក់ ត្រូវកម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀនបញ្ជូនទៅតុលាការ

សៀមរាប​ ៖​ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ និងកម្លាំងប៉ុស្តិ៍សង្កាត់ស្លក្រាម និងប្រជាការពារភូមិ បានចុះបង្ក្រាបករណីចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ និងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម់ ក្រុង/ខេត្តសៀមរាបនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ដោយឃាត់មនុស្ស១៣នាក់​។

ប៉ូលិសនិយាយថា​ ជនសង្ស័យ ចំនួន ១៣ នាក់រួមមាន៖ ០១/ឈ្មោះ ភិន សុជាតិ ភេទប្រុស ឆ្នាំកំណើត ១៩៩៧ មុខរបរគ្មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាបចាត់ចែង និងប្រើប្រាស់(មានសារធាតុញៀនក្នុងខ្លួន), ០២/ឈ្មោះ លឹម វេហា ភេទប្រុស ឆ្នាំកំណើត១៩៩៩ មុខរបរគ្មានទីលំនៅភូមិព្រៃធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបចាត់ចែង និងប្រើប្រាស់ (មានសារធាតុញៀនក្នុងខ្លួន), ០៣/ឈ្មោះ ស៊ាសាក់ ភេទប្រុស ឆ្នាំកំណើត ១៩៩៨ មុខរបរគ្មានទីលំនៅភូមិព្រៃធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបចាត់ចែង និងប្រើប្រាស់( មានសារធាតុញៀនក្នុងខ្លួន),​ ០៤/ឈ្មោះ ព្រហ្ម គឹមឡេង ភេទប្រុស ឆ្នាំកំណើត ១៩៩៥ មុខរបរគ្មានទីលំនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាបចាត់ចែង និងប្រើប្រាស់ (មានសារធាតុញៀនក្នុងខ្លួន), ០៥/ឈ្មោះ ឌី សុវណ្ណឈុយ ភេទប្រុស ឆ្នាំកំណើត ២០០០ មុខរបរគ្មានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាបចាត់ចែង និងប្រើប្រាស់ (មានសារធាតុញៀនក្នុងខ្លួន), ០៦/ឈ្មោះ ម៉ោល សារ៉ាន់ ហៅចាស់ ភេទប្រុស ឆ្នាំកំណើត ១៩៩៨ មុខរបរគ្មានទីលំនៅភូមិពួក ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាបចាត់ចែង និងប្រើប្រាស់(មានសារធាតុញៀនក្នុងខ្លួន), ០៧/ឈ្មោះ ប៉ែត ប៊ុណ្ណា ភេទប្រុស ឆ្នាំកំណើត ១៩៩១ មុខរបរគ្មានទីលំនៅភូមិថ្កូល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាលចាត់ចែង និងប្រើប្រាស់ (មានសារធាតុញៀនក្នុងខ្លួន), ០៨/ឈ្មោះ អាំ ចំរ៉ុង ភេទប្រុស ឆ្នាំកំណើត ១៩៨០ មុខរបរគ្មានទីលំនៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងចាត់ចែង និងប្រើប្រាស់ (មានសារធាតុញៀនក្នុងខ្លួន), ០៩/ឈ្មោះ ជៃ សាវ័ន ភេទប្រុស ឆ្នាំកំណើត ១៩៩៧ មុខរបរគ្មាន ទីលំនៅភូមិក្រូច ឃុំមានជ័យ ស្រុកព្រះស្តេច ខេត្តព្រៃវែងចាត់ចែង និងប្រើប្រាស់ (មានសារធាតុញៀនក្នុងខ្លួន), ១០/ឈ្មោះ រ៉េត ឡែន ភេទប្រុស ឆ្នាំកំណើត ១៩៨៩ មុខរបរគ្មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (ប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន), ១១/ឈ្មោះ ភត់ សុផាត ភេទប្រុស ឆ្នាំកំណើត ១៩៨៤ មុខរបរគ្មានទីលំនៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រក្សាទុក ជួញដូរ និងប្រើប្រាស់ (មានសារធាតុញៀនក្នុងខ្លួន), ១២/ឈ្មោះ សូ ចំប៉ា ហៅជី ភេទស្រី ឆ្នាំកំណើត ១៩៩៩ មុខរបរបុគ្គលិកហាងហាយក្លាស់ ទីលំនៅភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (ប្រើប្រាស់, មានសារធាតុ ញៀនក្នុងខ្លួន) និង១៣/ឈ្មោះ ផាន ណែត ភេទស្រី ឆ្នាំកំណើត ១៩៩៣ មុខរបរបុគ្គលិកហាងម្លប់ស្បូវសៀមរាប ទីលំនៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (ប្រើប្រាស់, មានសារធាតុញៀនក្នុងខ្លួន)។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំនុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធីបន្ត​៕

adverise with khmeread