ប៉ូលិសប៉ុស្តិ៍កាកាប១ ឃាត់ខ្លួនជនសង្ស័យ ៥ នាក់ និងថ្នាំញៀន ២ កញ្ចប់តូច

ភ្នំពេញ ៖ កម្លាំងប៉ូលិសល្បាតប៉ុស្តិ៍រដ្ឋបាលកាកាប ទី១ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន និងបានធ្វើការឃាត់ជនសង្ស័យជួញដូរថ្នាំញៀន៥នាក់២កញ្ចប់តូច រួមទាំងម៉ូតូ ១ គ្រឿង
កាលពីវេលាម៉ោង៤ និង១០នាទី ទៀបភ្លឺ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខ ក្លឹប រីលែក្ស តាមបណ្តោយ២០១១ ស្ថិតក្នុងសង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ប៉ូលិសនិយាយថា ជនសង្ស័យទី១-ឈ្មោះ ធុល ថេត អាយុ២១ឆ្នាំ ជាអ្នករក្សាទុកនិងចែកចាយ ទី២-ឈ្មោះ ភិន សុភាព, អាយុ២២ឆ្នាំ, ទី៣-ឈ្មោះ ដា រា អាយុ១៧ឆ្នាំ, ទី៤-ឈ្មោះ ដេ វីត  អាយុ១៧ឆ្នាំ និង ទី៥-ឈ្មោះ សេង ពេជ្រ  អាយុ២៩ឆ្នាំ។ ព្រមទាំងដកហូតបានម៉ូតូ១គ្រឿងម៉ាកទ្រីម១២៥ ពណ៌ខ្មៅស៊េរី ២០១៥ មានស្លាកលេខភ្នំពេញ 1CT- 2029។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងប៉ូលិសបានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយ និងទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋានដែលកើតឡើងដោយប្រការណាមួយ។

លុះជិះមកដល់ត្រង់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ កំពុងឈរ នៅត្រង់ចំណុចកើតហេតុខាងលើ ហើយកម្លាំង ពួកគាត់ មានការសង្ស័យក៏ឃាត់ដើម្បីធ្វើការឆែកឆេរ។ ខណៈពេល នោះក៏ប្រទះឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន ២ កញ្ចប់តូចនៅលើខ្លួនជនសង្ស័យមានឈ្មោះ ធុល ថេត ខាងលើ ហើយកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល កាកាបទី១កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ជូនបន្តទៅតុលាការរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់៕

adverise with khmeread