ចាប់បានជនសង្ស័យម្នាក់ ព្យាយាមធ្វើសកម្មភាពគាស់ផ្ទះ ក្នុងបុរីចំការមន

ភ្នំពេញ ៖ បុរសម្នាក់បានធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែងស្ថិតនៅក្នុងបុរីចំការមន តែមិនសម្រេចត្រូវសន្តិសុខចាប់ បាននៅវេលាម៉ោង១ និង៥០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ ទី១៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញបុរស ម្នាក់ឈ្មោះ ពុំ សាក់ អាយុ៣១ឆ្នាំ ទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពគាស់ផ្ទះតែត្រូវសន្តិសុខចាប់បានហើយ ក៏ប្រគល់ឱ្យសមត្ថកិច្ចនៅប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើការ សាកសួរបន្ត។

ក្រោយការសាកសួររបស់សមត្ថកិច្ច និងពិនិត្យទឹកនោមរបស់ជនសង្ស័យខាងលើ គឺមានសារជាតិញៀន ហើយសមត្ថកិច្ចបានធ្វើរបាយការណ៍ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់៕
 

adverise with khmeread