ម៉ូតូបើកបុកម៉ូតូរបួស៤នាក់នៅ ក្រុងតាខ្មៅ

កណ្តាល​ ៖​ មាន ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូបណ្តាលឱ្យរបួស ០៤ នាក់ធ្ងន់ម្នាក់ (ស្រី)​ នាថ្ងៃសៅរ៍ទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាច នៅចំណុចខាងមុខរោងម៉ាស៊ីនកិនស្រូវ សោសំអុល លើផ្លូវជាតិលេខ២ ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ប៉ូលិសនិយាយថា​ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក Dream125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ​ 1CH 8383 អ្នកបើកបរឈ្មោះ ឡង់ សុភ័ណ្ឌ ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ (រងរបួសធ្ងន់បងប្អូនបញ្ជួនទៅមន្ទីរពេទ្យដោយខ្លួនឯង) បើកបរក្នុងទិសដៅពីកើតទៅ លិចរួចបត់ឆ្វេង។

លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាក HONDA Dream125 ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ 1S-7796 អ្នកបើកបើកបរឈ្មោះ សេង សុភាឡែន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រងរបួសស្រាល​។

ចំណែកអ្នករួមដំណើរពីក្រោយ២នាក់ទៀត ១.ឈ្មោះ ឈ៊ំ ខែមរិន ភេទប្រុស ​អាយុ​១៧ឆ្នាំ ​(របួសស្រាល), ២.ឈ្មោះ ព្រឿង ចាន់និត ភេទប្រុស ​អាយុ​២៥ឆ្នាំ (របួសស្រាល) អ្នកទាំងពីររស់នៅភូមិព្រែកថ្លឹង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ បងប្អូនដឹកទៅមន្ទីរពេទ្យ​ ដោយខ្លួនឯងបើកបរក្នុង​ទិសដៅ​ពីលិចមកកើត។

ក្នុងករណីនេះបណ្តាលឱ្យខូតខាតម៉ូតូធ្ងន់ចំនួន០២គ្រឿង។ មូលហេតុមកពីអ្នកបើកបរម៉ូតូ Honda Dream 2014 ពាក់ស្លាកលេខភ្នំពេញ 1CH8383 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។ ចំណែកម៉ូតូ Honda Dream 2007 ពាក់ស្លាកលេខភ្នំពេញ 1S-7796 បើកបរក្នុងល្បឿនលឿន៕


 

adverise with khmeread