ប៉ូលិសខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរញៀនញៀន

ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនសហការជា មួយកម្លាំងផ្នែកអន្តរាគមន៍ខណ្ឌដូនពេញបានធ្វើ ការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារ ធាតុញៀននៅចំណុចប្លុកតាន់ប៉ាជាន់ទី២ ផ្លូវ៤៩ ភូមិ៨ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ថ្ងៃទី១៤ មករា ២០១៨ វេលាម៉ោង១១ និង៣០នាទីនេះ។

ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ សេង សុខសំរេច ភេទ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យកក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀនចំនួន១៩កញ្ចប់តូច (ដប់ប្រាំបួនកញ្ចប់តូច), ថង់ផ្លាស្ទិចមួយចំនួន,កញ្ចប់បារីម៉ាក Mevius ចំនួន០១ និងលុយខ្មែរ ១៥.០០០ រៀល។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌដូនពេញនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំ បូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
 

adverise with khmeread