តារាបង្ហាញម៉ូតម្នាក់អះអាងថា កីឡាករប្រដាល់ Amir Khan ផ្ញើសារចែចង់ នាង៧៧លើក

តារាម៉ូដែល Emma Bond បានអះអាងថា កីឡាករប្រដាល់ល្បីឈ្មោះដែល​បានបង្ហាញមុខនៅក្នុងកម្មវិធី Good Morning Britain នៅសប្តាហ៍នេះជាមួយនិង​ភរិយា Faryal ដែលកំពុងមានផ្ទៃពោះនោះ បានផ្ញើសារមកនាងហើយ​សុំឲ្យនាង​ដោះសម្លៀកបំពាក់ផ្នែកខាងលើចេញនិងថែមទាំងហៅប្រពន្ធរបស់ខ្លួនថា ជាស្រី​មុខលុយទៀតផង។

តារាបង្ហាញម៉ូតរូបនេះទទួលបានសារជាអក្សររបស់ប្រុសកំហូច Amir Khan នេះ តែប៉ុន្មានម៉ោងមុនពេលកីឡាករប្រដាល់​រូបនេះប្រាប់ទៅទស្សនិក​ជន​រាប់លាននាក់របស់ខ្លួនថា លោកបានកែចរិតហើយ។

កីឡាករប្រដាល់ល្បីឈ្មោះរូបនេះបានបង្ហាញមុខក្នុងកម្មវិធី Good Morning Britain នៅសប្តាហ៍នេះជាមួយភរិយាមានផ្ទៃពោះរបស់ខ្លួន ហើយបានអះអាងថា ខ្លួនបោះបង់ទម្លាប់ញ៉ែស្រីហើយ។

ប៉ុន្តែតារាម៉ូដែល Emma Bond បានបង្ហើបប្រាប់ថា Khan វ័យ៣១ឆ្នាំ បាន ព្យាយាមទាក់ទងនាងកាលពីយប់ថ្ងៃសុក្រនៅមុនកម្មវិធីជជែកកម្សាន្តនោះ។

គិតចាប់តាំងពី Khan បានបង្ហាញមុខក្នុងកម្មវិធី I`m A Celebrity របស់ទូរ​ទស្សន៍ ITV កាលពីខែមុន កីឡាករប្រដាល់រូបនេះបានផ្ញើសារឲ្យ​ Emma ដល់​ទៅ​៧៧លើក និងព្យាយាមសុំជួបនាងដោយផ្ទាល់ផងដែរ។

Emma ដែលមានកូនពីរនាក់រួចហើយនោះ បាននិយាយថា “ Amir បាន និយាយថា គាត់កែចរិត ប៉ុន្តែខ្ញុំមិនជឿថា គាត់បានកែប្រែនោះទេ។ គាត់រៀបការ​មានកូននិងប្រពន្ធមានផ្ទៃពោះ។ ខ្ញុំមិនសប្បាយចិត្តទេចំពោះឥរិយាបថរបស់ គាត់ចំពោះខ្ញុំ”៕

adverise with khmeread