Liverpool ត្រៀមប្រជែងជាមួយ Man. City និង Man. Utd ដើម្បីផ្ទេរ Alexis Sanchez

Man Utd ត្រូវបានគេគិតថា ជាក្រុមដែលមានប្រៀបជាងក្រុមផ្សេងៗទៀត ក្នុងការប្រជែងផ្ទេរខ្សែប្រយុទ្ធសញ្ជាតិឈីលី Alexis Sanchez ។ ប៉ុន្តែ​ Liverpool ក៏ត្រៀម​ខ្លួនចូលរួមប្រជែងក្រុម​ Man Utd និង Man City ដើម្បីផ្ទេរខ្សែប្រយុទ្ធ របស់ Arsenal រូបនេះ។

 

បន្ទាប់ពីទទួលបានប្រាក់១៤២លានផោនតាមរយៈការលក់កីឡាករ Philippe Coutinho ទៅឲ្យក្រុម Barcelona ។ ក្លឹប Liverpool មិនខ្លាចចំណាយ​ប្រាក់​៣៥លានផោនដែលក្លឹបកាំភ្លើងធំ​ Arsenal ចង់បានសម្រាប់ Sanchez នោះទេ។

 

ក្រុមហ៊ុន Fenway Sports Group ដែលជាម្ចាស់ក្លឹប Liverpool អន្ទះសាចង់ បញ្ចប់ការរង់ចាំដើម្បីលើកពានក្របខណ្ឌ PL រយៈពេល២៨ឆ្នាំ ហើយពួកគេដឹង ថា មានតែបង្ក់តការចំណាយទេទើបក្លាយជាក្រុមដែលអាចប្រជែងយកពាន។

 

បើទោះបីជាបានចំណាយ៧៥លានផោនសម្រាប់ខ្សែការពារ Virgil van Dijk ហើយក៏ដោយ ក៏ប៉ុន្តែ Liverpool មិនទាន់ឈប់ត្រឹមនេះដែរ៕

adverise with khmeread