adverise with khmeread 10

ក្រុមហ៊ុន Porsche នឹងផលិតរថយន្តស្ព័រដើរដោយអគ្គីសនី Mission E ដើម្បីប្រជែងជាមួយក្រុមហ៊ុន Tesla

ក្រុមហ៊ុន Porsche បានផ្តល់ភ្លើងខៀវឲ្យផលិតរថយន្តស្ព័រអគ្គីសនីដ៏ថ្មីសន្លាងរបស់ខ្លួនហើយក្នុងបំណងប្រជែងជាមួយនឹងក្រុមហ៊ុនរថយន្តអគ្គីសនី Tesla។ 

រថយន្តនេះមិនត្រូវការដោតខ្សែសាកភ្លើងសាកថាមពលនោះទេ ហើយជំនួសមកវិញគឺអាចសាកភ្លើងដោយប្រើបន្ទះសាកភ្លើងពិសេសមួយ ដែលម្ចាស់ឡានគ្រាន់តែបើកពីលើតែប៉ុណ្ណោះ។ រថយន្តនេះពីដំបូងគ្រាន់តែបង្ហាញត្រឹមតែជារថយន្តគំរូប៉ុណ្ណោះកាលពីដើមឆ្នាំនេះ ប៉ុន្តែឥឡូវក្រុមហ៊ុន Porsche និយាយថា រថយន្តនេះនឹងត្រូវដាក់លក់យ៉ាងយូរនៅចុងទសវត្សរ៍នេះហើយ។ 

ក្រុមហ៊ុននិយាយថា "រថយន្តដើរដោយថាមពលអគ្គីសនី ១០០% ដំបូងបង្អស់របស់ Porsche កំពុងស្ថិតក្នុងដំណើរការផលិត។ រថយន្តនេះនឹងត្រូវដាក់លក់នៅចុងទសវត្សរ៍នេះ"។ 

ក្រុមហ៊ុន Porsche បានឲ្យដឹងទៀតថា រថយន្តស្ព័រអគ្គីសនីថ្មីនេះមានប្រព័ន្ធកាឡេមុខក្រោយ (All-wheel drive) ប្រព័ន្ធចង្កូតមុខក្រោយដ៏មានលំនឹង (All-wheel steering) សន្ទុះល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៣,៥ វិនាទី និងរយៈពេលសាកភ្លើងរង្វង់ប្រមាណ ១៥ នាទីអាចកើនថាមពលបាន ៨០ ភាគរយ។ 

ក្រុមហ៊ុនក៏អួតផងដែរថា រថយន្តនេះនឹងមានផ្ទៃ​តាប្លូថ្មីសន្លាងមួយ ដែលបញ្ជាដោយការប្រើក្រសែភ្នែកសម្លឹង កាយវិការ និងតាមរយៈរូបភាពដែលបង្កើតចេញពីភ្លឺឡាស៊ែរ៕ 

 

ប្រភព៖ ដេលីមែល

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់