adverise with khmeread Kanye west

មានអ្នកឡកឡាយដាក់ទៀត ខណៈ Kanye West កំពុងងើបមុខមិនរួចដោយសារបំណុល

នាយ​ក​ដ្ឋាន​នគរបាល​រដ្ឋ​ Philadelphia បាន​​ប្រកាស​ផ្តល់​ការ​ងារ​មួយ​កន្លែ​ង​ដល់​តារា​ចម្រៀង​រែប ខេនយែ វ៉េស (Kanye West) ។ គណនី​ទ្វីតធើ​ផ្លូវ​ការ​រប​ស់​​នាយ​ក​ដ្ឋាន​នេះ​បាន​បង្ហោះ​រូបភាព​កាត់ត​មួយសន្លឹក​​ដែល​បង្ហាញ​ឲ្យ​ឃើញថា​ វ៉េស ស្លៀក​ឯក​សណ្ឋាន​នគរបាល ​តឺនុយ​អាយ​កូមនិង​​សៀតកាំភ្លើង​ខ្លី​យ៉ាង​សង្ហា​​ ដោយភ្ជាប់ជា​មួយ​ចំណងជើងរូបភាព​បែបចំអក​ឡក​ឡាយ​​ពាក់​ព័ន្ធនឹង​បំណុល​៥៣​លាន​ដុល្លារ​របស់​តារាចម្រៀង​រែប​រូបនេះ។

          រូបភាព​កាត់ត​ដែលគេបង្ហោះកាលពីថ្ងៃព្រសហស្បតិ៍​បង្ហាញ​ពី​មន្ត្រី​នគរ​បាល​ពីររូប​ឈរក្បែរ​គ្នា​ ហើយ​ម្នាក់ក្នុង​ចំណោម​នោះ​ត្រូវ​បាន​ជំនួស​ដោយ​មុខ​របស់​ ខេនយែ វ៉េស។ នាយក​ដ្ឋាន​នគរបាល​ដដែលនេះ​បាន​បញ្ជាក់ថា ប្រាក់​ខែ​ដែល​ពួកគេ​ផ្តល់​ជូន​ ខេនយែ វ៉េស ប្រហែល​ជា​អាច​ជួយ​ដោះស្រាយ​បញ្ហា​ហិ​រញ្ញ​វត្ថុ​របស់​គាត់បាន។ គណនីដដែលនេះសរសេរថា “​ប្រាក់ខែ​គឺ​ចាប់ពី​៤៧.៩២០​ដុល្លារ​ អ៊ីចឹងអ្នកអាច​ដោះ​បំណុល​ទាំង​អស់​នៅ​ត្រឹម​ឆ្នាំ​៣១២២”។

          កាលពីដើម​ខែនេះ ខេនយែ វ៉េស បាន​សរសេរតាមបណ្តាញសង្គម​ទ្វីតធើ​ប្រាប់មនុស្ស​គ្រប់គ្នា​ថា លោកមានបញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ។

          ខេនយែ វ៉េស បានសរសេរថា “​ខ្ញុំ​សរសេរ​ប្រាប់​បងប្អូន​ទាំងអស់​គ្នា​ ខណៈ​​​ខ្ញុំជំពាក់បំណុល​គេ​៥៣​លាន​ដុល្លារ”។ លើ​សពីនេះទៅ​ទៀត ខេនយែ វ៉េស បាន​ស្នើ​សុំជំនួយ​ពី​ស្ថាបនិក​បណ្តាញសង្គម​ហ្វេសប៊ុក ម៉ាក ហ្សាក់ឃើ​បឺក​ (Mark Zuckerberg) ដោយ​សុំ​ឲ្យ​វិនិយោគ​ប្រាក់​១​ពាន់លានដុល្លារលើ​ទេពកោសល្យ​ផ្នែក​ចម្រៀង​របស់​ខ្លួន៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់