អ្នករាំគាំទ្រក្រុមកីឡាកូរ៉េខាងជើងប្រជុំសុទ្ធតែនារីកំពូលសម្រស់ដាច់គេប្រចាំប្រទេស សម្រាប់ចូលរួមកីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូង

ជាមួយនឹងសម្រស់ដ៏ឆើតឆាយ និងកាយវិការដ៏សមសួនរបស់ពួកគេ នារីរាំគាំទ្រកីឡារបស់ប្រទេសកូរ៉េខាងជើងគឺជាការសម្គាល់ភាពផ្ទុយស្រឡះពីគ្នាមួយ ទៅនឹងរបបគំរាមកំហែងដោយមហិច្ឆតានុយក្លេអ៊ែរដ៏ខ្លាំងក្លាមួយនេះ។

ដោយត្រូវបានផ្តល់ឈ្មោះជា "ទ័ពនៃភាពស្រស់ស្អាត" នៅក្នុងប្រទេសកូរ៉េខាងត្បូង នារីវ័យក្មេងកូរ៉េខាងជើង ដែលភាគច្រើនមានវ័យខ្ទង់ ២០ឆ្នាំស្តើង បានទាក់ទាញនូវចំណាប់អារម្មណ៍ពីសាធារណៈជាខ្លាំង រាល់ពេលដែលពួកនាងត្រូវបានបញ្ជូនទៅក្នុងប្រទេសកូរ៉េខាងត្បូង។

ភរិយាមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន អ្នកស្រី រ៉ី ស៊ុលជូ គ៏ធ្លាប់បានស្ថិតនៅក្នុងក្រុមមួយនេះផងដែរ ដែលបានបង្ហាញខ្លួននៅក្នុងការប្រកួតអត្តពលកម្មអាស៊ី 2005 Asian Athletics Championships ក្នុងទីក្រុងអ៊ិនឈុន។

ក្រុមនារីរាំអបអរនេះបានត្រៀមខ្លួនសម្រាប់ការសម្តែងរបស់ខ្លួនជាលើកទីបួនក្នុងទឹកដីកូរ៉េខាងត្បូង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានយល់ព្រមក្នុងសប្តាហ៍នេះ ក្នុងការបញ្ជូនគណៈប្រតិភូទៅកាន់កីឡាអូឡាំពិករដូវរងាខាងមុខក្នុងទីក្រុង Pyeongchang កូរ៉េខាងត្បូង ដែលស្ថិតនៅត្រឹម ៨០គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់បែងចែកកូរ៉េទាំងពីរ។

កូរ៉េខាងជើង និងត្បូងបានបំបែកចេញពីគ្នាទាំងស្រុងចាប់តាំងពីបញ្ចប់សង្គ្រាមកូរ៉េក្នុងឆ្នាំ១៩៥៣ ខណៈដែលប្រទេសទាំងពីរមិនមានទំនាក់ទំនងតាមទូរស័ព្ទ ឬប្រៃសណីយ៍រវាងគ្នានឹងគ្នានោះឡើយ៕

 

adverise with khmeread