រថយន្ត៣គ្រឿងបុកគ្នាកំពប់ទំនិញ, ពលរដ្ឋមួយចំនួនបានដណ្តើមយកទំនិញ

ព្រះសីហនុ​ ៖​ មានករណីរថយន្ត៣គ្រឿងបុកគ្នានៅផ្លូវកែងរ៉ាក្រុងព្រះសីហនុនៅ វេលាម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី១៤ មករា ២០១៧ រវាងរថយន្តដឹកខ្សាច់២គ្រឿងនិងរថយន្តដឹកទំនិញមួយគ្រឿង។

បន្ទាប់មកលោក អភិបាលខេត្តព្រះសីហនុនិងមន្ត្រីសមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ដល់កន្លែងកើតហេតុផងដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។

រឿងដែលហួសចិត្តនោះគឺគេឃើញមានពលរដ្ឋមួយចំនួននាំគ្នាដណ្តើមយករបស់របរដែលធ្លាក់រាយប៉ាយលើផ្លូវ បែបអសីលធម៍បំផុត បើទោះជាសមត្ថកិច្ចអន្តរាគមន៍ហាមឃាត់យ៉ាងណាក៏ដោយចុះ​៕

adverise with khmeread