adverise with khmeread Paris

Paris Hilton បង្អួតភាពសិចស៊ីក្នុងឈុតហែលទឹក ខណៈឈានចូលវ័យ៣៥ឆ្នាំ

          ស្ងាត់ៗ​តារា​ស្រី ប៉ារីស ហ៊ីល​តុន (Paris Hilton) ប្រារព្ធ​ខួប​គម្រប់​​៣៥​ឆ្នាំ​នៅ​​​ក្រោម​កម្តៅព្រះអាទិត្យ​ ជាមួយនឹង​ការបង្ហាញ​រូបភាព​ស៊ែលហ្វី​ដ៏​សិច​ស៊ី​ក្នុង​ឈុត​ហែល​ទឹក​​។

          នៅពេល​នេះ ប៉ារីស ស្លៀកតែឈុត​ហែលទឹក​ប៉ុណ្ណោះ ដោយ​បង្អួត​រូប​រាង​មូលក្លំ​ក្នុងឈុត​ពណ៌​ស៊ីជម្ពូ​ខ្ចី​និង​លម្អដោយ​រូបភាព​ផ្លែ​ម្នាស់មួយ​យ៉ាង​​ធំផងដែរ។

          ពិត​ណាស់​ គ្រាន់តែ​រយៈ​ពេល​ត្រឹម​ពីរ​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​​រូបភា​ព​ថ្មី​របស់ ប៉ារីស ក្នុង​ឈុត​ហែល​ទឹក​នេះ​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្តាញសង្គម​ Instagram នោះ មាន​អ្នក​ចុច “likes” រហូតដល់​៣៣.៨០០​នាក់បាត់ទៅ​ហើយ​។

          ប៉ារីស បានបង្ហោះ​រូបភាព​ជា​ច្រើន​ឃើញ​នាង​ដេក​សំដិល​ថ្ងៃ​ ខណៈ​នាង​អប​អរ​ខួប​កំណើត​វ័យ៣៥​ឆ្នាំ។

            គេជឿ​ថា ប៉ារីស កំពុង​លំហែ​កាយ​ជាមួយ​មិត្តប្រុស​លោក ថូម៉ាស ក្រូស (Thomas Gross) ជា​មហាសេដ្ឋី​និង​ជា​អ្នក​ជំនួញ​ ដែល​បានបំពេញ​បំណង​របស់​នាង​ដោយ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​តំបន់​ត្រូពិក​។

          អ្នក​ទាំង​ពីរ​បាន​ទាក់ទង​គ្នា​បាន​រយៈ​ពេល​ប្រាំបួនខែ​ បន្ទាប់ពី​ជួ​បគ្នា​នៅ​មហោស្រព​ភាព​យន្ត​ទីក្រុងកែនកាលពី​ឧសភា​ឆ្នាំមុន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់