សន្លឹកហ៊ុនរបស់ក្រុមហ៊ុន Facebook ធ្លាក់ថ្លៃ បន្ទាប់ពីលោក Zuckerberg ប្រកាសអំពីការកែប្រែ News Feed ដែលប៉ះពាល់អ្នកលេងក្នុងរយៈពេលខ្លី

ភាគហ៊ុនរបស់ក្រុមហ៊ុន Facebook Inc បានធ្លាក់ជាង ៤ ភាគរយកាលពីថ្ងៃសុក្រ បន្ទាប់ពីស្ថាបនិកលោក Mark Zuckerberg បានប្រកាសការផ្លាស់ប្ដូរដ៏ធំលើ News Feed ដែលគាត់និយាយថានឹងប៉ះពាល់ដល់អ្នកប្រើក្នុងរយៈពេលដ៏ខ្លីខាងមុខ។

Zuckerberg និយាយថាកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុននឹងកែប្រែ News Feed ដើម្បីមើលឃើញតែអ្វីដែលមិត្តភក្តិនិងគ្រួសារចែករំលែក ខណៈដែលការផ្សាយពាណិជ្ជកម្មពីអ្នកផ្សព្វផ្សាយនិងក្រុមហ៊ុន Brand ល្បីៗ នឹងត្រូវកាត់បន្ថយលែងមើលឃើញ។

ក្រុមស្រាវជ្រាវ Pivotal Research Group និយាយថា ការវិភាគរបស់ខ្លួននៃកម្រិតប្រើប្រាស់ឌីជីលរបស់ Nielsen បង្ហាញថា ការប្រើប្រាស់បានធ្លាក់ចុះមុនការប្រកាសរបស់ Zuckerberg ទៅទៀត។

ការព្រមានដោយលោក Zuckerberg ថាមនុស្សនឹងចំណាយពេលលេងកាន់តែតិចលើ Facebook ក្នុងរយៈពេលខ្លី ដោយសារការកែ News Feed របស់ក្រុមហ៊ុន បានធ្វើឱ្យហ៊ុនមួយសន្លឹកធ្លាក់អស់ ៨,៤០ ដុល្លារ ពោលគឺនៅសល់ត្រឹមតែ ១៧៩,៣៧ ដុល្លារប៉ុណ្ណោះក្នុងមួយសន្លឹកហ៊ុន៕

adverise with khmeread