adverise with khmeread 1

រឿង ០០៧ វគ្គ​បន្ទាប់​កំពុង​ពន្យា​ពេល​ដំណើរ​ការថត​ដើម្បី​រង់ចាំ Daniel Craig សម្រេចចិត្ត​ត្រឡប់មកវិញ​

​ការរំពឹងទុក​ជុំវិញ​ការជ្រើសរើស​តួអង្គ James Bond ថ្មី​ដើម្បី​ថត​ខ្សែភាពយន្ត ០០៧ កំពុង​បន្ត​ស្ថិតក្នុង​ស្ថានភាព​ស្រពិចស្រពិល​ក្នុងការ​ជ្រើស​តារា​សម្តែង​ថ្មី​ផ្សេងទៀត​មក​ជំនួស​តំណែង​មួយ​នេះ ប៉ុន្តែ Daniel Craig ហាក់ដូចជា​មិនបាន​ចាកចេញ​ទាំងស្រុង​នោះទេ​។

​ផលិតកម្ម MGM ដែល​បាន​បង្កើត​ខ្សែភាពយន្ត James Bond ត្រូវបាន​គេ​រាយការណ៍​ថា​ពួកគេ​បាន​កំពុង​ធ្វើ​អ្វីដែល​ពួកគេ​អាច​ធ្វើបាន​ដើម្បី​ដំណើរការ​នៅ​ជុំវិញ​កាលវិភាគ​របស់ Daniel Craig ក្នុងន័យ​ប៉ុនប៉ង​ចង់បាន​រូបគាត់​ត្រឡប់មកវិញ​។​

​ដោយយោង​ទៅលើ​សេចក្តីរាយការណ៍​ជាក់លាក់​ក្នុង​សប្តាហ៍​នេះ​ថា Craig បាន​បដិសេធ​ការនាំយក​រូបលោក​មក​ដើរតួ​ជា James Bond បន្តទៀត ប៉ុន្តែ​មិនត្រូវ​បាន​រំពឹងថា ខាង​ផលិតកម្មហាក់​នឹងមិន​បោះបង់​ឱកាស​ដើម្បី​នាំ​តារា​សម្តែង​រូបនេះ​មកវិញ​នោះទេ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់