តាំងបង្ហាញគំរូ Lexus LF-1 Limitless ឆ្លាតរកអ្វីប្រៀបផ្ទឹមគ្មាន តែវានឹងចាប់ផ្តើមលក់មែនទែនក្នុងឆ្នាំ ២០២៥ ​ឯណោះ

ក្រុមហ៊ុន Lexus កំពុងបងា្ហញគំរូរថយន្តសេរីថ្មីមួយនៅពិព័រណ៍ North American International Auto Show ក្នុងសប្ដាហ៍នេះ គឺរថយន្តឈ្មោះ Lexus LF-1 Limitless ដែលរថយន្តនេះគឺរលោង ឡូយ និងមានការរចនាខាងក្រៅយ៉ាងល្អឥតខ្ចោះ។

Lexus LF-1 Limitless ត្រូវបានរចនាឡើងដោយប្រើសាំងផង និងអគ្គីសនីផង ហើយវានឹងចាប់ផ្ដើមលក់ក្នុងឆ្នាំ ២០២៥។ រថយន្តនេះក៏មានអំពូលភ្លើង LED នៅជុំវិញខ្លួនវាសម្រាប់ធ្វើការស៊ីញ៉ូបត់ផងដែរ។

លើសពីនោះវាក៏មានប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ចតដោយស្វ័យប្រវត្តិ ការចាប់ហ្វ្រាំងនិងលក្ខណៈពិសេសជាច្រើនទៀត។

រថយន្ត Lexus LF-1 មានមុខងារជំនួយការមួយដែលអាចប្រាប់អ្នកពីទីតាំងចាក់សាំង សណ្ឋាគារ ថែមទាំងអាចកក់សំបុត្រយន្តហោះបានទៀត នៅពេលអ្នកនិយាយទៅកាន់វា៕

adverise with khmeread