ប្តីចេញពីផ្ទះបាត់២ថ្ងៃឃើញសពអណ្តែតទឹកទន្លេបាសាក់

​ភ្នំពេញ​ ៖ មាន ករណីសពបុរសម្នាក់អណ្តែតទឹក បង្កការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងទឹកទន្លេបាសាក់ ក្រោយអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញាវត្ថុ នាយដ្ឋានផ្គត់ផ្គងកងឯកភាព 789 របស់ក្រសួងការពារជាតិ ផ្លូវជាតិលេខ២ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

​សមត្ថកិច្ចនិយាយថា សពឈ្មោះ ឃួន សុភា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលកដូរ ទីលំនៅ ភូមិត្រពាំងគ្រោះ ឃុំ ជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​។

​តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះ កាលពីថ្ងៃទី១៣ ខែ មករា ឆ្នាំ២០១៨ ថា ប្តីរបស់ខ្លួនបានបាត់ចេញពីផ្ទះ វេលាម៉ោងប្រហែល៦ នាទីព្រឹក មិនដឹងទៅណា។ ក្រោយមកក៏មានអ្នករត់ម៉ូតូឌុបមកប្រាប់ខ្ញុំថា ប្តីរបស់ខ្ញុំបានឱ្យយគាត់ឌុបទៅដល់ការ៉ាស់សាំងគល់ស្ពានច្បារអំពៅ ហើយមិនដឹងថាប្តីខ្ញុំទៅណាទៀតនោះទេ។

​តាមការបំភ្លឺរបស់បងស្រីបង្កើតសពថា កន្លងមកជនរងគ្រោះធ្លាប់ប្រើប្រាស់សារធាតុញៀន និងមានជំងឺប្រសៃប្រសាទ ជំងឺក្រពះ និងពោះវៀន ហើយប្អូនប្រុសរបស់គាត់
ធ្លាប់ប្រាប់ខ្ញុំថា នឹងទៅលោតទឹកសំលាប់ខ្លួនព្រោះមានជំងឺច្រើនពេក។ គាត់ភ័យរួចនាំប្អូនប្រុសទៅមន្ទីរពេទ្យរុស្សី ហើយប្អូនរបស់គាត់បានលួចរត់ចេញពីមន្ទីរពេទ្យរុស្ស៊ី មកផ្ទះវិញ។

​ស្រាប់តែដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ប្រពន្ធ ជនរងគ្រោះបានទូរស័ព្ទប្រាប់ខ្ញុំថា ប្តីនាងបាត់ចេញពីផ្ទះហើយ ពុំដឹងទៅណា។ ក្រោយមកគាត់បាននាំគ្នាដើររក រហូតដល់ថ្ងៃ១៥ ខែមករា ឆ្នាំ២០១៨ល្ងាច ក៏មានឱពុកមាជនរងគ្រោះទូរស័ព្ទ មកថាឃើញសពអណ្តែតទឹកហើយ​៕

adverise with khmeread