adverise with khmeread Index

ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា បើករថយន្ត​បុក​រ៉ឺ​ម៉ក់​សណ្ដោង​ពីក្រោយ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ

   ភ្នំពេញ ៖​បុរស​ម្នាក់​បាន​បោក​ក្បាល​នឹង​ថ្ម​ស្លាប់​ភ្លាមៗ ខណ​:​ពេលដែល​មាន​បុរស​ម្នាក់​ជា​ជន​ជាតិចិន​ស្រវឹងស្រា​ជោកជាំ បាន​បើក​រថយន្តបុក​រ៊ឺ​ម៉ក​សណ្ដោង​របស់​ជនរងគ្រោះ​ពីក្រោយពេញទំហឹង​។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លី ថ្ងៃទី​២០ ខែ​កុ​ម្ភះ ឆ្នាំ​២0១៦ នៅ​ចំណុច​ផ្លូវ​២៤៥ កែង​និង​ផ្លូវ​៦៣ ស្ថិតក្នុង​សង្កាត់​បឹងកេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    ជនរងគ្រោះ​មានឈ្មោះ​សួស នាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ដឹក​គ្រឿង​សមុទ្រ ស្នាក់នៅ​ម្ដុំ​តាខ្មៅ ខេត្តកណ្តាល ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​បុរស​ជា​ជនរងគ្រោះ​ខាងលើ​បាន​បើក​រ៊ឺ​ម៉ក​សណ្ដោង ពី​តាខ្មៅ ដើម្បី​ទៅយក​អីវ៉ាន់​នៅ​ផ្សារ​ដើម​គរ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវម៉ៅ​សេទុង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។​

    ខណ​:​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​បុរស​ជា​ជន​ជាតិចិន​ម្នាក់ ដែល​ស្រវឹងស្រា​ជោកជាំ បាន​បើករថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស STRYGWRY ពណ៌​ស្លែ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2I-9998 បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុងទិសដៅ​ស្របគ្នា ។​

    លុះដល់​ចំណុខ​ខាងលើ​បានមក​បុក​រ៊ឺ​ម៉ក​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​រ៊ឺ​ម៉ក់​សណ្ដោង​អូស​ទៅបុក​បង្គោល​ស្លាក​ចរាច​រណ៍​បាក់​អស់​មួយ​ដើម ។​ចំណែកឯ​ជនរងគ្រោះ​នោះ បាន​បោកក្បាល​ទៅនឹង​ថ្ម​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​ហេតុតែ​ម្ដង​។​

    ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​នោះបាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន រហូត​ទៅដល់​ផ្លូវ​ព្រះមុនីវង្ស នៅ​ខាង​ត្បួ​ង​ស្តុ​ប​បូកគោ​ប្រហែល​១០០​ម៉ែត្រ ខណ​:​ដែល​រថយន្ត​បង្ក​នោះបាន​បែក​កង់​មុខ​ផ្នែក​ខាងស្ដាំ ទើប​មិនអាច​បន្តទៅ​មុខ​បាន ភ្លាមៗ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​ឃាត់ខ្លួន​ជនបង្ក​បានតែ​ម្តង ។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​យក​រថយន្ត​បង្ក​រួមទាំង​ម្ចាស់​និង​រ៉ឺម៉ក់​សណ្ដោង ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​

   ដោយឡែក​សព​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​ដ​ម្ក​ល់​នៅ​វត្ត​សំបួរមាស​នៅ​ខណ្ឌដង្កោ ដើម្បី​រងចាំ​សាច់​ញា​ត្តិ មក​ទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

 

adverise with khmeread

មតិយោបល់