ឃាត់បុរសម្នាក់យកចិញ្ចៀនក្លែងក្លាយទៅបញ្ចាំ

ស្ទឹងត្រែង​ ៖​ មានករណីឆបោកកើតឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨  វេលាម៉ោង០៨  ស្ថិតនៅចំណុចក្នុងផ្សារសាមគ្គី សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង ត្រូវបានប៉ូលិសឃាត់ខ្លួនម្នាក់​។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ វ៉ាន់ សំណាង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរអ្នកសារព័ត៌មាន មានទីលំនៅខេត្តកណ្តាល បានយកចិញ្ចៀនក្លែងក្លាយទៅដាក់បញ្ចាំឱ្យឈ្មោះ គុំ វ៉ាន់ថា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់មាស សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។

ករណីនេះ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread