ឃាត់បុរសម្នាក់ជាមួយកញ្ឆាក្រៀម១០គីឡូក្រាម

តាកែវ ៖ កម្លាំងអធិការដ្ឋានប៉ូលិសស្រុកគិរីវង់ បានចុះបង្រ្កាបករណីដឹកជញ្ជួនកញ្ឆាក្រៀមនៅចំណុចភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដោយបានឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣ និង០១នាទីល្ងាច។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ឈ្មោះ កែវ ភូ ភេទប្រុស អាយុ១៨ឆ្នាំ មាន ទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ ក្រោយឃាត់ខ្លួន កម្លាំងជំនាញបាន ដកហូតបានវត្ថុតាងរួមមាន កញ្ឆាក្រៀមចំនួន០៩ដុំ ទម្ងន់១០គីឡូក្រាម .ម៉ូតូ០១គ្រឿង គ្មានស្លាកលេខ។

​បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

adverise with khmeread