អតីតៈអ្នកប្រដាល់ឈ្មោះ ផុល ភាព រឹតកសម្លាប់ខ្លួនស្ត្រីម្នាក់ដោយសារតែ

កណ្តាល​ ៖​ មាន ករណី‌ឃាតកម្មគិតទុកជាមុន​យកក្រមារឹតកសម្លាបកើត‌ឡើងថ្ងៃ‌ទី១១ មករា ២០១៨ នៅវេលាម៉ោងប្រហែល៣រសៀលនៅចំណុចគុម្ពោតព្រៃ ស្ថិតនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល​ ៣ថ្ងៃក្រោយមកទើបប៉ូលិសចាប់បានឃាតករ​ ហើយបង្ហាញមុខនៅថ្ងៃទី១៦ មករា ឆ្នាំ២០១៨នេះ។

ប៉ូលិសនិយាយថា ជនរងគ្រោះ‌ឈ្មោះ ឃួន ឃឿន ភេទស្រីអាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិគោល ឃុំទួលព្រេជស្រុកអង្គស្នួល ខេត្តកណ្តាល។

ចំណែកឃាតករឈ្មោះ មុត ម៉ុន ភេទប្រុស អាយុ៣៣ឆ្នាំ (អតីតៈអ្នកប្រដាល់ឈ្មោះ ផុល ភាព)ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអង្គតាសិត​ ស្រុកអង្គស្នួលខេត្តកណ្តាល(ឃាត់ខ្លួន)។ សម្ភារៈចាប់ក​ ១-ពូថៅចំនួន០១,​ ២-ស្បែកជើងជ័រសង្រែក០១គូ, ៣-មួកសំយ៉ាបរបស់ស្រីចំនួន០១និង៤-ក្រមាក្រឡាការ៉ូចំនួន០១ជារបស់ជនរងគ្រោះ។

ប៉ូលិសបន្តថា​ ជនរងគ្រោះបានទៅផ្លាស់គោនៅវាលស្រែខាងជើងភូមិហើយបានឃើញជនល្មើសនិងក្មេងៗអាយុ១៤ ទៅ១៥ឆ្នាំ កំពុងប្រើប្រាស់ថ្នាំញៀននៅក្នុងគុម្ពោតព្រៃ។ ពេលនោះជនរងគ្រោះបានស្រែកឡូឡាថាឱ្យ។ ចំណែកក្មេងបានរត់គេចចេញទៅមុនអស់ ទើបជនល្មើសខឹងបានឈានដល់វាយតប់ និងយកក្រមារឹតកសម្លាប់ជនរងគ្រោះ ហើយអូសយកទៅលាក់ក្នុងគុម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល៤៥ ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់។

លុះដល់ថ្ងៃទី១៣ មករា ២០១៨ វេលាម៉ោង៣ និង០៧នាទីរសៀល តាមរយៈព័ត៌មានជំនាញនិងស្រុក តាមការស៊ើបអង្កេតមានតម្រុយថាមុខសញ្ញាបានគេចខ្លួនមកនៅផ្ទះប្អូននៅឃុំស្វាយជ្រុំ។

បន្ទាប់មកកម្លាំងជំនាញខេត្ត និងបានតាមស្វែងរកជនល្មើសបានដឹងខ្លួនរត់គេចចំណុចក្នុងគុម្ពោតព្រៃស្ថិតនៅ ភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល សហការជាមួយកម្លាំងស្រុកខ្សាច់កណ្តាល បានធ្វើការស្វែងរកចាប់ខ្លួនជនល្មើស និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីបន្តនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះតែម្នាក់ឯង។ ដោយកន្លងមកខ្លួន ខឹងជនរងគ្រោះ ដើរនិយាយពេញភូមិរឿងខ្លួនជិះម៉ូតូបុកគេស្លាប់មិនព្រមសង និងជនល្មើសស្អប់ជនរងគ្រោះ ចេះគ្រូ ចេះធ្មប់។

មូលហេតុឆ្លើយភូតភកុហកសមត្ថកិច្ច ថាឈ្មោះ ហេង ម៉ានិត ហៅមុំថាបានផ្ដើមគំនិតក្នុងអំពើឃាតកម្មនេះ ដោយសារខ្លួនស្អប់ឈ្មោះ ហេង ម៉ានិត ហៅមុំ ជាមេជួញដូរគ្រឿងញៀន និងមិនចង់សម្រាលទោសខ្លួនឯង៕

adverise with khmeread