adverise with khmeread 1

Taeyang ត្រូវគេ​ចំអក​កម្ពស់​ទាប​ស្រឡះ​មិនគួរ​ឱ្យ​ជឿ​

​ទោះបីជា Taeyang មាន​ទេពកោសល្យ​ខ្ពស់​ទាំង​ការ​រាំ និង​សម្លេង សមា​ជិ​ក្រុម​ចម្រៀង BIGBANG រូបនេះ​នៅតែ​ត្រូវបាន​ក្លាយជា​គោលដៅ​នៃ​ការរិះគន់​ពី​សំណាក់​ប្រិយមិត្ត​និយម​ប្រើប្រាស់​ប្រព័ន្ធ Internet ចំពោះ​រូបរាងកាយ​ផ្សេងៗ​របស់គាត់​។​

​ថ្មីៗ​នេះ​គេហទំព័រ Pann របស់​ប្រទេស​កូរ៉េ​ប្រៀបធៀប​តារាចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ​ដែល​មកពី​ផលិតកម្ម YG Entertainment រូបនេះ​ទៅនឹង​តារា​សម្តែង​ដ៏​ល្បីល្បាញ និង​ស៊ីថ្លៃ​ខ្ពស់ជាងគេប្រចាំប្រទេសកូរ៉េ Lee Min Ho បន្ទាប់ពី​អ្នក​ទាំងពីរ​ត្រូវបាន​ប្រៀបធៀប​ជាមួយនឹង​អាវកាក់​ក្រៅ​មួយឈុត​ដែល​បាន​ស្លៀក​មើលទៅ​ស្រដៀង​គ្នា​។

​ក្រុម​អ្នកគាំទ្រ​ភាគច្រើន​បាននាំគ្នា​ផ្តោតទៅលើ​អត្ថបទ​នៃ​របៀប​ស្លៀក​សម​ឬ​មិន​សម​នៅលើ​ខ្លួន​តារា​ល្បី​ទាំងពីរ​នាក់​នេះ តែ​ទោះជា​យ៉ាងណាក្តី បណ្តា​អ្នកគាំទ្រ​មួយចំនួន​បាន​ផ្តោតទៅលើ​ភាពខុសគ្នា​នៃ​កម្ពស់​រវាង​អ្នក​ទាំងពីរ​ជំនួស​វិញ​។ វា​បណ្តាលឱ្យ​អ្នកគាំទ្រ​មួយចំនួន​នោះ​នាំគ្នា​ចំអក​ឱ្យ Taeyang ចំពោះ​កម្ពស់​មើលទៅ​ទាប​ស្រឡះ​ខុសប្លែក​ពី Lee Min Ho ហើយ​សារ​ធារ​ណ​ជន​គ្រប់គ្នា​ប្រហែលជា​បាន​ជ្រាប​ច្បាស់​ពី​កម្ពស់​ពិត​របស់ Taeyang គឺ​ប្រហែល​ត្រឹមតែ ១,៦៥ ម៉ែត្រ​តែប៉ុណ្ណោះ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់