adverise with khmeread Index

ស្រាយគំនុំ​ពីថ្ងៃ​ចូលឆ្នាំ​ចិន​កាប់​ឲ្យ​របួស​សុខចិត្ត​រត់ចោល​ស្រុក​

    កំពត ៖ ជនដៃដល់​២​នាក់​មាន​គំនុំ​តាំងពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ហើយ​បាន​ស្រាយ​កំហឹង​ដោយ​យក​កាំបិត​កាប់​គូទំនាស់​ម្នាក់​របួសធ្ងន់​ដេកពេទ្យ ហើយ​នាំគ្នា​រត់ ចោលស្រុក​អស់ ។​

    អំពើហិង្សា​ខាងលើនេះ​កើតឡើង​កាល​ពិ​វេលា​ម៉ោង​៩​កន្លះ​យប់​ថ្ងៃ​១៩​កុម្ភ​:​ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ត្រពាំង​ឈូក ឃុំ មាន​រិ​ទ្ធ ស្រុក​ដងទង់ ខេត្តកំពត ។​

   ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ញ៉ែ​ត រី ភេទ​ប្រុស​២០​ឆ្នាំ​និង​ឈ្មោះ​សួន រ​ត្ន័ ប្រុស​១៨​ឆ្នាំ​ភូមិ​ត្រពាំង​ឈូក​ដូចគ្នា រត់ចោលស្រុក​បាត់អស់ ។​

    ជនដៃដល់​ទាំងពីរ​នាក់​បាន​កាប់​ទៅ​លើឈ្មោះ​ង៉ាន់ ហ៊ួ ប្រុស​២០​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា បណ្តាល​ឲ្យ​របួសធ្ងន់​ត្រូវ​២​កន្លែង​ចំ​សៀតផ្កា​ឆ្វេង​១​និង​ស្មា​ឆ្វេង​១​កន្លែង បញ្ជូនទៅ​ពេទ្យ​បង្អែក​ខេត្ត​។ ពួកគេ​បង្កហេតុ​ក្បែរ​ពិធី​ចូល​រោង​ការកូន​ឈ្មោះ​ពិន​ណែ​ត​ប្រុស​ភូមិ​ឃុំ​ខាងលើ ។​

   ក្រោយ​ធ្វើ​សកម្មភាព ជនសង្ស័យ​ទាំងពីរ​នាក់​រត់គេចខ្លួន​បាត់​ហើយ​មូលហេតុ​មាន​គំនុំ​នឹង​គ្នា​តាំងពី​ចូលឆ្នាំ​ចិន ។​ករណីនេះ​សមត្ថកិច្ច​បាននិងកំពុង​តាមរក​ជនបង្ក​៕​

adverise with khmeread

មតិយោបល់