សាមសុង Galaxy A8 និង A8+ បង្ហាញរាងទាន់សម័យជាមួយការថតសែលហ្វ៊ីច្បាស់ស្អាតដូចតារា

ថ្មីៗនេះ ក្រុមហ៊ុនសាមសុងបានធ្វើការសម្ពោធទូរស័ព្ទសាមសុង A8 និង​ A8+ ដែលជាទូរស័ព្ទដែលមានរូបរាងស្អាត​​ស្តើង​ ​​​​​ស្លីម ជាមួយលក្ខណៈពិសេសជាច្រើន ហើយមានតម្លៃសមរម្យទៀតផង។

Galaxy A8 និង A8+ គឺជាទូរស័ព្ទដំបូងបំផុតក្នុងត្រកូលទូរស័ព្ទ Galaxy A ដែលបំពាក់អេក្រង់ Infinity Display ជាមួយ Super AMOLED មានទំហំ 2220 x 1080 ដែលផ្តល់កម្រិតភាពច្បាស់ត្រជាក់ភ្នែកល្អ ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការទស្សនាខ្សែភាពយន្ត វីដេអូហ្គេម ឬរូបភាពផ្សេងៗយ៉ាងល្អពេញភ្នែក។

កាមេរ៉ា2ខាងមុខ (The Dual Front Camera) ត្រូវបានរចនាទ្បើងជាពិសេសសម្រាប់ការថតរូបសែលហ្វី Live Focus ដែលផ្តោតលើរូបអ្នក និងមិត្តភក្តិរបស់អ្នកបានច្បាស់ស្រស់ស្អាត និងលេចធ្លោ ដោយធ្វើឲ្យផ្ទៃខាងក្រោយព្រាលទៅតាមភាពទាន់សម័យនៃបចេ្ចកវិទ្យាកាមេរ៉ានាពេលបច្ចុប្បន្ន។

មិនថាធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ឬលេងហ្គេម ល្បឿនរបស់Galaxy A8 និង A8+ នៅតែឋិតថេរ ដោយសារថា​ Galaxy A8 មានទំហំRAM 4GB មេម៉ូរី 32GB និង Galaxy A8+ មានទំហំRAM 6GB មេម៉ូរី​64GB ហើយអ្នកអាចបន្ថែមមេម៉ូរីរហូតដល់ 256GB ដើម្បីរក្សាទុករូបភាពឯកសារសំខាន់បានកាន់តែច្រើន។

 

ម្យ៉ាងវិញទៀត Galaxy A8 និង A8+ ភ្ជាប់មកជាមួយបច្ចេកវិទ្យា IP68 ដែលធន់នឹងទឹក និងធូលី បានយ៉ាងល្អ ព្រមទាំងបំពាក់បច្ចេកវិទ្យាស្គេនមុខ និងស្នាមម្រាមដៃ ដើម្បីដោះសោទូរស័ព្ទបានកាន់តែរហ័ស ងាយស្រួល និងទាន់សម័យ។

ឥទ្បូវនេះ Galaxy A8 និង A8+ បានដាក់លក់ជាផ្លូវការនៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយទូរស័ព្ទសាមសុងទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232។

adverise with khmeread