adverise with khmeread 0212445

ចាប់​មេ​ល្បែង​ម្នាក់​និង​អ្នកលេង​៤​នាក់​

    កំពង់ចាម ៖ ស្ត្រី​ជា​មេ​ល្បែង​ម្នាក់​និង​អ្នកញៀន​ល្បែង​៤​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ចំការលើ​ចាប់ខ្លួន​នៅ​ថ្ងៃ​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

     ប៉ូលិស​និយាយថា ម្ចាស់ផ្ទះ​ឈ្មោះ ប៉ែន ពៅ មាន​ប្រពន្ធ​ឈ្មោះ កាន ធឿន នេះ ធ្លាប់បាន​លោកនាយ​ប៉ុស្តិ៍​ណែនាំ​ផ្ទាល់​និង​គំរាមថា​នឹង​ចាប់​ច្រើនដង​ហើយ តែ​គាត់​នៅតែ​ច​ចែស និង​នៅតែ​បន្ត​បើក​១​វង់​២​វង់​ដើម្បី​យក​តុង​ជា​ថ្នូរ​នឹង​ថ្លៃ​ការពារ​។​

   ដោយសារតែ​នៅ​បើក​លេង ទើប​កម្លាំង​ប៉ូលិស​ចេញ​ប្រតិបត្តិ​ការបង្ក្រាប និង​ឃាត់ខ្លួន​បាន​អ្នកញៀន​ល្បែង​ចំនួន ៥​នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ម្នាក់ គឺ​ឈ្មោះ កាន ធឿន ។​

    ក្នុងករណីនេះ លោក​អភិបាលស្រុក លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោកស្នងការ​ខេត្ត បាន​ឯកភាព​ធ្វើការ​អប់រំ និង​បង្ខំ​ឲ្យ​ធ្វើ​កិច្ចសន្យា ដើម្បី​មាន​វិធានការ​ទៅ​ថ្ងៃក្រោយ ហើយ​ដោះលែង​អ្នកលេង​តូចតាច​៤​នាក់​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​នា​ល្ងាច​ថ្ងៃ​ដដែល​។​

    ដោយឡែក​ម្ចាស់ផ្ទះ​ត្រូវ​កម្លាំង​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ហើយ​ប្រឈម​ការទទួល​ទោស​តាម​មាត្រា​៥ នៃ​ច្បាប់​ល្បែងស៊ីសង​៕​

adverise with khmeread

មតិយោបល់