អាងគ្មានអ្នកថាឱ្យ ប៉ូលិសផឹកភេសជ្ជៈរួចចោលកំប៉ុងមកលើផ្លូវកំពុងស្ទះចរាចរណ៍ តែបុរសម្នាក់ចេញមកធ្វើរឿងមួយ ផ្អើលពេញបណ្តាញសង្គមឥណ្ឌូនេស៊ី

តើធ្វើជាប៉ូលិសមានអ្វីអស្ចារ្យ? ពិតណាស់ បុរសម្នាក់នេះធ្វើរឿងមួយដ៏គួរឱ្យចាប់អារម្មណ៍បំផុត។

វីដេអូមួយកំពុងល្បីលើបណ្ដាញសង្គមឥណ្ឌូនេស៊ី ដោយមានការកោតសរសើរជាខ្លាំងចំពោះភាពក្លាហានរបស់គាត់សម្រាប់ការរំលឹកច្បាប់ដល់មន្ត្រីប៉ូលិសម្នាក់ដោយបោះចោលកំប៉ុងទឹកជ័រចោលតាមផ្លូវសារធារណៈ។

ក្នុងវីដេអូនោះកំប៉ុងទឹកប្លាស្ទិកមួយត្រូវបានហោះតាមផ្លូវ ដែលបានបោះចោលចេញពីរថយន្តប៉ូលិសមួយគ្រឿងខណៈដែលកំពុងស្ទះចរាចរណ៍។ ខណៈពេលដែលភាគច្រើននឹងមិនហ៊ានប្រឈមមុខនឹងមន្ត្រីអនុវត្តច្បាប់ វីរបុរសម្នាក់បានបង្ហាញខ្លួន ដោយមិនគិតថាប៉ូលិសនោះនៅពីលើច្បាប់ឡើយ។ គាត់បានរើសកំប៉ុងទឹកជ័រនោះ ប្រគល់ឱ្យប៉ូលិសម្នាក់នោះវិញ។

ដោយឡែក ច្បាប់នៅទីក្រុងហ្សាការតា អ្នកដែលបោះសំរាមតាមផ្លូវសាធារណៈនឹងត្រូវពិន័យប្រាក់ ៥០ ម៉ឺនលុយឥណ្ឌូនេស៊ី (ស្មើនឹង ៣៧,៥២ ដុល្លារ)៕

 

A post shared by Sidoli Parjalang (@siparjalang) on

adverise with khmeread