Arsenal អាចនឹងត្រូវចំណាយប្រាក់បន្ថែមខណ: Mkhitaryan ទាមទាការដំឡើងប្រាក់ឈ្នួលមុនពេលចាកចេញពី Man Utd

          ក្លឹបកាំភ្លើងធំ Arsenal អាច​នឹងត្រូវ​ចំណាយ​ប្រាក់​មួយ​ចំនួនទៀត​ ដើម្បី​សម្រេច​កិច្ច​ព្រម​ព្រៀង​ដោះដូរ​កីឡាករ Henrikh Mkhitaryan មក​កាន់​ពហុកីឡាដ្ឋាន Emirates ។

          Mkhitaryan ​គឺជា​កូនសោ​សំខាន់​ដែលនាំឲ្យមានការសម្រេច​កិច្ច​ព្រមព្រៀង​ផ្ទេរ​កី​ឡាករ​ Alexis Sanchez មកកាន់​ក្លឹប Man Utd ។ គេជឿថា Arsenal នៅមាន​ទំនុកចិត្ត​ថា នឹង​សម្រេចកិច្ច​ព្រមព្រៀង​នៅ​សប្តាហ៍​នេះ ហើយកីឡាករ​ទាំងពីរ​នេះ​មាន​តម្លៃ​ប្រហែល​៣៥លានផោន​។

          ប៉ុន្តែភ្នាក់ងារ​របស់​ Mkhitaryan លោក Mino Raiola បាន​ទាមទារ​លក្ខ ខណ្ឌមួយចំនួន​ បន្ទាប់ពី​អះអាងថា កីឡាករ​អាម៉េនីរូបនេះ​មិនអន្ទះសារចង់​ចាកចេញពី​ពហុកីឡាដ្ឋាន Old Trafford ទេ។

          ខ្សែបម្រើវ័យ​២៨​ឆ្នាំរូបនេះនៅ​សល់​កិច្ច​សន្យា​៣ឆ្នាំ​កន្លះទៀត​ ជាមួយ​នឹង​ប្រាក់​ឈ្នះ​១៥០.០០០​ផោន​ក្នុងមួយសប្តាហ៍​។ កីឡាកររូបនេះចង់បាន​ការដំ​ឡើង​ប្រាក់ឈ្នួល​ទើប​សុខចិត្តចាកចេញពី Man Utd ហើយទៅចូល​រួម​ជា​មួយ​​ Arsenal​​ នឹង​ចង់​បាន​ពិធីលាគ្នាដ៏សមស្របមួយដែរ។

          ការមក​ដល់​របស់ Sanchez នឹង​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​កាន់តែខ្លាំង​ឡើង​ជុំវិញ​អនាគត​របស់ Zlatan Ibrahimovic ហើយ​កីឡាករ​សញ្ជាតិ​ស៊ុយ​អែត​រូបនេះ​នឹង​ក្លាយជា​គោល​ដៅ​របស់​ក្លឹប​នៅ​ក្របខណ្ឌ MLS នៅ​ខែ​មីនា​ ប៉ុន្តែទោះជាយ៉ាងណា​ Zlatan ​​នឹង​មិន​ចាកចេញ​ដោយមិន​ទទួល​បាន​ប្រាក់​ឈ្នួល​តាម​កិច្ច​សន្យា​នោះទេ៕

adverise with khmeread