Carlos Tevez: ពេលវេលានៅលីកបាល់ទាត់របស់ចិន ដូចជាការដើរលំហែ

          អតីត​ខ្សែប្រយុទ្ធក្លឹប​ Man Utd ​និង​​ Man City កីឡាករ Carlos Tevez គឺជា​កីឡាករ​ដែល​មាន​ប្រាក់ឈ្នួល​ខ្ពស់​ជាងគេ​ក្នុងវិស័យបាល់ទាត់ពិភពលោកគឺ ៦៥០.០០០ផោន​ក្នុង​មួយសប្តាហ៍​ខណ:ដែលលេងឲ្យ​ក្លឹប Shanghai Shenuaរបស់ប្រទេសចិន ប៉ុន្តែ​ Tevez​ បាន​ហៅ​ពេលវេលារបស់ខ្លួន​នៅចិនថា “គឺជាថ្ងៃសំរាកលំហែ​កាយ”។

          Tevez បាន​និយាយថា “​វា​គ្មាន​បញ្ហាទេ ដោយសារតែ​ខ្ញុំ​ស្ថិតក្នុងដំណើរ​កម្សាន្ត​៧ខែហើយ។ បន្ទាប់ពី​ទទួល​បាន​ប្រាក់​ឈ្នួល​៣៤​លានផោន​ ខ្សែប្រយុទ្ធ​រូបនេះអះអាងថា ខ្លួន​មាន​លុយគ្រប់គ្រាន់​ ដើម្បី​ត្រឡប់​ទៅក្លឹបកំណើត​ Boca Juniors វិញ។

          Tevez បានបន្ត​ថា “​នៅពេល​ខ្ញុំចុះចតនៅប្រទេសចិន​ ខ្ញុំ​ចង់​វិលត្រឡប់​ទៅ​ក្លឹប Boca វិញ។ វាគ្មានបញ្ហា​ទេ បើ​សិន​គ្រូបង្វឹក Shanghai និង​ប្រធាន​ក្លឹប​ចង់​រិះគន់​ខ្ញុំ។ ខ្ញុំ​មិន​ដឹងថា ខ្ញុំ​កំពុង​ធ្វើ​អ្វីនៅទីនោះទេ”។

          Tevez រក​បាន​ត្រឹម​តែ​៤ គ្រាប់ប៉ុណ្ណោះក្នុង​ការបង្ហាញមុខ​២០​លើក​ ដែលធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិនសប្បាយចិត្ត​ ដោយ​​រិះគន់ថា កីឡាករ​នៅលីករបស់ចិន​មាន​បច្ចេកទេសអន់ ហើយ​ប្រទេសនេះអាចប្រើពេល​៥០​ឆ្នាំ​ទៀត ដើម្បី​តាមទាន់គេ។

          អតីត​ខ្សែប្រយុទ្ធ​រូបនេះ​រង​ការរិះគន់​ច្រើន​ ដោយសារតែ​ឡើង​ទម្ងន់​ខ្លាំង​ ហើយ​ហាក់ដូចជា​មិនសូវ​ចាប់​អារម្មណ៍នឹង​ពេល​វេលា​របស់ខ្លួន​នៅ​តំបន់អាស៊ីខាងកើត​នេះទេ។ 

          ប៉ុន្តែថា ការរិះគន់ទាំង​នោះ ពិតជាត្រឹម​ត្រូវ ស្របពេល​ដែល Tevez  សារ ភាព​ថា ខ្លួន​មិនបាន​ប្រើពេល​វេលា​ពិតប្រាកដ​នៅ​ក្របខណ្ឌ Chinese Super League នេះទេ៕

adverise with khmeread