Arsenal នឹងផ្តល់កិច្ចសន្យាថ្មីដល់ Jack Wilshere ប៉ុន្តែកាត់ប្រាក់ឈ្នួល

          ​កីឡាករ Jack Wilshere នឹងទទួលបានការបន្តកិច្ចសន្យាថ្មីប៉ុន្តែ​ក្លឹប Arsenal នឹងកាត់​ប្រាក់ឈ្នួល​របស់​កីឡាករ​រូបនេះ។ Arsenal ចង់​ផ្តល់​កិច្ច​សន្យា​នេះ​ជា​ការ​លើក​ទឹកចិត្ត​ ប៉ុន្តែ Wilshere មាន​បញ្ហា​របួស​ច្រើន​មួយរយៈ​ចុងក្រោយនេះ។

          បច្ចុប្បន្នកីឡាករវ័យ​២៦​ឆ្នាំរូបនេះមាន​ប្រាក់ឈ្នួល​១១០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​ ប៉ុន្តែ​ Arsenal នឹងផ្តល់​ត្រឹម​តែ​៩០.០០០​ផោន​ប៉ុណ្ណោះក្នុងមួយ​  សប្តាហ៍​។

          ទោះបីជាយ៉ាងណាខ្សែបម្រើ​រូបនេះពិតជា​ចង់នៅ​បន្តជាមួយ Arsenal ហើយ​បង្ហាញចេតនាចង់ចុះកិច្ច​ព្រមថ្មីបន្ត ខណ:ដែល Arsenal សង្ឃឹមថា កីឡាករ Mesut Ozil នឹងចុះកិច្ច​ព្រម​ព្រៀង​ថ្មី បន្ទាប់ពីក្លឹបនេះ​ប្រកាសផ្តល់កិច្ច​សន្យាថ្មីដែលមាន​ទឹកប្រាក់​២៧៥.០០០​ផោន​ក្នុងមួយសប្តាហ៍៕

adverise with khmeread