adverise with khmeread 1

Chelsea ផ្ញើ​ពាន​ចម្លង​ឲ្យ​លោក Mourinho ដើម្បី​អរគុណ​គាត់​បន្ទាប់ពី​ពីរ​ខែ​នៃ​ការបណ្តេញចេញ​

​ក្រុម​តោ​ខៀវ Chelsea បាន​ផ្ញើ​ពាន​ចម្លង Premier League និង Capital One Cup ទៅ​លោក Jose Mourinho ដែល​គាត់​បានឈ្នះ​កាលពី​រដូវ​កាល​មុន​ជាមួយ​ក្លឹប ក្នុង​គោលបំណង​ជួសជុល​ទំនាក់ទំនង​របស់​ពួកគេ​ឡើងវិញ​។​

​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ត្រូវបាន Chelsea បណ្តេញចេញ​ជា​លើក​ទី​ពីរ​កាលពី​ថ្ងៃទី ១៧ ខែធ្នូ​កន្លងទៅ ដោយ​មូលហេតុ​ក្លឹប​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ១៦ និង​មាន​មួយ​ពិន្ទុ​ពីលើ​ក្រុម​បាត​តារាង​។​

​ការសម្រេចចិត្ត​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោក Mourinho លើក​ពាន Premier League ជា​លើក​ទី​បី​របស់លោក​ជាមួយ​ក្លឹប​និង​មុន​បួន​ខែ​នៃ​ការបណ្តេញចេញ​បន្ទាប់ពី​លោក​បាន​ចុះ​កុងត្រា​រយៈពេល​បួន​ឆ្នាំ​ដែលមាន​តម្លៃ ៣០ លាន​ផោន​។​

​ប្រធាន​ក្លឹប​តោ​ខៀវ​លោក Bruce Buck បាន​ផ្ញើលិខិត​មួយ​ទៅ​លោក Mourinho ក្នុង​សប្តាហ៍​នេះ ដើម្បី​អរគុណ​ការ​ខំប្រឹងប្រែង​របស់គាត់​ជាមួយ​ក្លឹប ខណៈ​ក្រុម​បញ្ជាក់​ច្បាស់​ហើយ​ថា គាត់​នឹង​ត្រូវបាន​ស្វាគមន៍​ជានិច្ច​នៅ​ទឹកដី Stamford Bridge​។​

​ពាន​ចម្លង​ទាំងនេះ ដែល​បាន​ផ្ញើ​ទៅកាន់​សមាជិក​ក្រុម​និង​បុគ្គលិក​ក្នុងអំឡុង​រដូវ​កាល ២០១៤/១៥ បាន​បញ្ជូនទៅ​ដល់ផ្ទះរ​បស់​គ្រូបង្វឹក​រូបនេះ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងលិច ជា​កន្លែង​ដែល​គាត់​និង​ក្រុមគ្រួសារ​ស្នាក់នៅ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់