ស្រវឹងជិះម៉ូតូមកឈប់ដេកតាមចិញ្ចើមផ្លូវត្រូវចោរយកម៉ូតូទៅបាត់​

​ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក ជិះម៉ូតូទៅផ្ទះលែងងរួច មកឈប់ដេកតាមចិញ្ចើមផ្លូវត្រូវបានចោរធ្វើសកម្មភាពយកម៉ូតូទៅបាត់ កាលពីវេលាម៉ោង​១ និង​៣៩នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី១៨ខែ មករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្លឹប ផ្លេក្លឹប ( Play ) ប្រមាណជាង ១០០ម៉ែត្រ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​។

​សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រស់ ចាន់ថន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាបុគ្គលិកបុកគ្រឺះសំណង់ ស្នាក់នៅម្តុំ ផ្សារឈូកមាស ខណ្ឌសែនសុខ​។ បាត់ម៉ូតូម៉ាក zoomer-x ពណ៌ខៀវ ពាក់ស្លាកលេខ​ ស្វាយរៀង 1K-7828​។

​ជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតូចេញពីមជ្ឈមណ្ឌកោះពេជ្រ គោលបំណងត្រឡប់ទៅផ្ទះ។ លុះដល់ចំណុចកើតហេតុ បានជិះម៉ូតូមកដល់ចំណុចកើតហេតុ នៅវេលា១១យប់ ដោយសារខ្លួនស្រវឹង និងងងុយដេកផង បានឈប់ម៉ូតូនៅលើចិញ្ចើមផ្លូវ ដកសោដាក់ក្នុងហោប៉ាវខោ ដេកក្បែរម៉ូតូប្រមាណជា៣ម៉ែត្រ​។ លុះភ្ញាក់ឡើងបាត់ម៉ូតូឈឹង។

​ក្រោយមកជនរងគ្រោះ បានហៅម៉ូតូឌុប ជិះមកដាក់ពាក្យបណ្ដឹ​ងនៅប៉ុស្តិ៍​រដ្ឋបាលសង្កាត់ទឹកថ្លា ដើម្បីឱ្យ សមត្តកិច្ចជួយស្វែងរកមកវិញ​៕

adverise with khmeread
tiger
Loading ad ...