ក្មេងប្រុសចិនម្នាក់ បោះកាតាបដាក់កិច្ចការសាលាចូលផ្ទះខ្លួនឯងដែលកំពុងឆាបឆេះ ហើយអបអរថែមទៀតព្រោះមិនចាំបាច់ធ្វើការងារគ្រូដាក់ឱ្យ

 

ក្មេងប្រុសម្នាក់បានចេញផ្សាយនៅលើទំព័រមុខក្នុងសប្ដាហ៍នេះ បន្ទាប់ពីគាត់អបអរសាទរ ខណៈដែលគាត់កំពុងមើលផ្ទះខ្លួនឯងឆេះនៅក្បែរហាងមួយក្នុងទីក្រុង Mianyang ខេត្ត Sichuan កាលពីថ្ងៃទី ១២ មករា។

យើងអាចឮសំឡេងក្មេងប្រុសនោះអបអរសាទរ ក្នុងវីដេអូមួយដែលកំពុងល្បីលើអនឡាញ។

ក្នុងវីដេអូនោះ ក្មេងប្រុសនោះនិយាយថា "ផ្ទះរបស់យើងឆេះហើយ។ ពិតជាល្អណាស់! ខ្ញុំបានបោះកាតាបខ្ញុំចូលក្នុងផ្ទះ!"។

យ៉ាងណាមិញ មានមនុស្សជាច្រើនបង្ហាញភាពអវិជ្ជមានលើចរិតរបស់ក្មេងប្រុសម្នាក់នេះ។

ហើយអ្នកលេងអ៊ីនធឺណេតមួយចំនួន បានសម្ដែងការព្រួយបារម្ភអំពីអនាគតរបស់ជាតិរបស់ពួកគេ និងខ្លះទៀតឱ្យដាក់ទណ្ឌកម្មលើក្មេងប្រុសនោះពីឪពុករបស់គាត់ដើម្បីជាមេរៀននៅពេលក្រោយផងដែរ៕

adverise with khmeread
tiger
Loading ad ...