adverise with khmeread Index

ឃាត់​មនុស្ស​៣​នាក់​បង្ក​របួសស្នាម​,​ក្លែង​ជាស​ង្ឃ​និង​អុកឡុក​ក្នុង​សាលា​

    បាត់ដំបង ៖ នៅ​ខេត្តបាត់ដំបង​ថ្ងៃនេះ​ប៉ូលិស​ឃាត់​មនុស្ស​៣​នាក់​ក្នុង​៣​ករណី​ផ្សេងគ្នា គឺ​១-​ឃាត់​បុរស​ម្នាក់​យក​ពូថៅ​កាប់​ឲ្យ​របួសធ្ងន់​រឿង​រាំវង់​ធុងបាស់​ជាន់ជើងគ្នា ២-​ឃាត់​យុវជន​ម្នាក់​ក្លែង​ជា​សង្ឃ​ដើរ​ប្រមូល​លុយ​និង​ឃាត់​ក្មេង​ទំនើង​ម្នាក់​អុកឡុក​ក្នុង​អនុវិទ្យាល័យ​មោងឫស្សី ។​

    ១-​ថ្ងៃទី​១៩​កុម្ភ​:​ឆ្នាំ​២០១៦​វេលា​ម៉ោង​១​និង​៥០​នាទី​នៅ​ភូមិ​គោក​ត្រុំ ឃុំ​ហប់​ស្រុក​គាស់ក្រឡ មាន​ករណី​ហិង្សា​ដោយ​ចេតនា​បង្កដោយ​ឈ្មោះ​អ៊ូ​កអាង​ភេទ​ប្រុស​២៥​ឆ្នាំ​រស់នៅ​ភូមិ​ចក​ឃុំ​កកោះ​ស្រុក​មោងឫស្សី​បាន​ប្រើប្រាស់​ដំបង​វាយ​បណ្តាល​ឲ្យ​របួស​ជនរងគ្រោះ​ចំនួន​២​នាក់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​វឿ​ប ចាំ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​គោក​ត្រុំ​ឃុំ​ហប់ ស្រុក​គាស់ក្រឡ​(​រងរបួស​ស្រាល​)២-​ឈ្មោះ​គុណ រដ្ឋា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ​(​រងរបួស​ធ្ងន់​) ។​មូលហេតុ​រាំ​ជាន់ជើងគ្នា​ក្នុង​ពិធីមង្គលការ​។​

    ក្នុងករណីនេះ​កម្លាំង​អធិការដ្ឋាន​ប៉ូ​លិ​ា​ស្រុក​គាស់ក្រឡ​បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

  ២-​ថ្ងៃទី​១៩​កុម្ភ​:២០១៦​នៅ​ចំណុច​ផ្សា​ខ្នាចរមាស​ភូមិ ឃុំ​ខ្នាចរមាស​ស្រុក​ប​វេ​ល មាន​ករណី​ឆបោក បង្កដោយ​ឈ្មោះ​ឌិន ឧ​ត្ត​ម​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង ឃុំ​សំរោង ស្រុក​បន្ទាយមាស​ខេត្តកំពត​និង​គូកន​២​នាក់​ទៀត​បាន​ក្លែងខ្លួន​ជា​ព្រះសង្ឃ​បាន​ដើរ​រៃ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​ផ្សារ​ដោយ​យក​លេស​ថា​"​កសាង​វត្ត​"​។​

    ដោយមាន​ការសង្ស័យ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​គណកម្មការ​វត្ត​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ។​ពេល​កំពុង​ត្រួតពិនិត្យ​ជនសង្ស័យ​២​នាក់​បាន​រត់គេចខ្លួន​នៅសល់តែ​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​។​

     ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​គឺ​ពុំមាន​លិខិតបញ្ជាក់​ជា​ព្រះសង្ឃ​ឡើយ​ហើយ​បានប្រគល់​មក​ឲ្យ​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាមច្បាប់​។​

   ៣-​ថ្ងៃទី​១៩​កុម្ភ​:២០១៦​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មោង​ឬ​ស្សី​បាន​ឃាត់ខ្លួន​អប់រំ​ក្មេង​បង្ក​ភាពអនាធិបតេយ្យ​១​នាក់​ឈ្មោះ​រុំ សៀង​ហៃ​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​រស់នៅ​ភូមិ​ដើម​ដូង​ឃុំ​មោង​ស្រុក​មោងឫស្សី​។​មូលហេតុ​បង្ក​អុកឡុក​ក្នុង​សាលា​អនុ​វិទ្យា​ល​យ័​មោងឫស្សី​កាលពី​ថ្ងៃទី​១៩​កុម្ភ​:​វេលា​ម៉ោង​៤​កន្លះ​ល្ងាច​បានធ្វើ​កិច្ចសន្យា​អប់រំ​បញ្ឈប់​សកម្មភាព​៕​

adverise with khmeread

មតិយោបល់