ក្មេងជំទង់មហាសំណាង ធ្លាក់ពីជាន់ទី ១៩ ហើយនៅតែមានជីវិត ដោយសារតែ...

ក្មេងជំទង់ម្នាក់បានបន្តមានជីវិតស្ទើរមិនគួរឱ្យជឿពីការធ្លាក់ចុះពីជាន់ទី១៩ នៃអគារមួយកន្លែង បន្ទាប់ពីការធ្លាក់របស់គាត់បានបំផ្លាញនូវម៉ាស៊ីនបញ្ចេញខ្យល់ម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿងនៅពេលដែលគាត់បានធ្លាក់សម្រូតចុះមកក្រោម។

យោងតាមវេបសាយ SCMP បានបញ្ជាក់ថា ក្មេងប្រុសដែលកំណត់អត្តសញ្ញាណជាសិស្សមកពីតំបន់អាស៊ីអាគ្នេយ៍ម្នាក់នេះមានវ័យ ១៥ឆ្នាំ និងមានឈ្មោះ Singh គឺកំពុងកម្សាន្តលេង និងលោតជុំវិញគែមនៃដំបូលអគារ Man Wah Building ក្នុងផ្លូវ Man Ying តំបន់ Jordan ទីក្រុងហុងកុងកាលពីម្សិលមិញនេះ។

យោងតាមសម្តីអ្នកស្រុកនៅតំបន់កើតហេតុបានឱ្យដឹងថា មានសំឡេង "ទង្គិចខ្លាំង" ជាច្រើនលើក ត្រូវបានឮ ខណៈដែលក្មេងប្រុសរូបនេះបានធ្លាក់ចុះពីលើអគារ និងធ្លាក់ដល់ដីភ្លាមមុនម៉ោង៨ព្រឹក។

Singh ដែលស្ថិតនៅក្នុងឯកសណ្ឋានសិស្ស បានបុកទង្គិចទៅនឹងម៉ាស៊ីនត្រជាក់ជាច្រើនតាមបណ្តោយខ្យល់ដែលគាត់ធ្លាក់ចុះ ដែលបានបន្ថយនូវកម្លាំងជាច្រើននៃការធ្លាក់ចុះមកដល់ដី។

គាត់ត្រូ​វបានដឹកទៅសង្គ្រោះដោយរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ Queen Elizabeth Hospital និងបញ្ជូនបន្តទៅកាន់បន្ទប់សង្គ្រោះបន្ទាន់។

យោងតាមវេបសាយ SCMP បានរាយការណ៍ថា ក្មេងប្រុសរូបនេះគឺមិនមែនជាប្រជាពលរដ្ឋនៃអគារនេះឡើយ ប៉ុន្តែបានប្រមូលផ្តុំគ្នានៅលើដំបូលជាមួយនឹងមិត្តរបស់ខ្លួនចំនួន៦នាក់ផ្សេងទៀត។

គាត់ត្រូវបានគេបញ្ជាក់ថា បានហក់ជុំវិញគែមអគារ ខណៈការស៊ើបអង្កេតរបស់ប៉ូលិសពុំបានរកឃើញការសង្ស័យអ្វីផ្សេងក្រៅពីរអិលជើងធ្លាក់នោះឡើយ៕

adverise with khmeread
tiger
Loading ad ...