adverise with khmeread 952239 1 1207 is photo raqqa strike standard

ទាហានស៊ីរីស្លាប់ដោយការវាយប្រហារតាមអាកាសដឹកនាំដោយអាមេរិក ខណៈអាមេរិកបន្ទោសរឿងនេះលើរុស្ស៊ី

បៃរូត៖ កាលពីថ្ងៃចន្ទម្សិលមិញស៊ីរីបានបន្ទោសកងកម្លាំងចម្រុះដឹកនាំដោយអាមេរិកថាបានទម្លាក់គ្រាប់បែកលើជំរំយោធាមួយនៅភាគខាងកើតប្រទេស ដោយសម្លាប់ទាហានស៊ីរី ៣ នាក់និងបង្ករបួស ១៣ នាក់នាក់ ប៉ុន្តែមន្ត្រីយោធាជាន់ខ្ពស់អាមេរិកនិយាយថា មន្ទីរបញ្ចកោណ "ប្រាកដខ្លាំងណាស់" ថាការវាយប្រហារនោះគឺចេញពីយន្តហោះចម្បាំងរុស្ស៊ី។ 

ជម្លោះជុំវិញការវាយប្រហារតាមអាកាសដ៏ប្រល័យនេះគឺជាការសបញ្ជាក់ថា ផ្ទៃមេឃរបស់ស៊ីរីគឺកាន់តែចលាចលខ្លាំងឡើងៗហើយខណៈពួកមហាអំណាចសម្រុកវាយប្រហារគោលដៅនានារៀងៗខ្លួននៅក្នុងប្រទេសដែលកំពុងហែកហួរដោយសង្គ្រាមមួយនេះ។ 

ក្នុងលិខិតមួយផ្ញើទៅកាន់អង្គការសហប្រជាជាតិ រដ្ឋាភិបាលក្នុងទីក្រុងដាម៉ាសបាននិយាយថា យន្តហោះចម្បាំង ៤គ្រឿងមកពីកម្លាំងចម្រុះដឹកនាំដោយអាមេរិកបានវាយប្រហារលើជំរំយោធាមួយនៅភាគខាងកើតទីក្រុង Deir el-Zour កាលពីយប់ថ្ងៃអាទិត្យ។ ក្រៅពីបង្កឲ្យស្លាប់និងរបួសទាហានស៊ីរីរដ្ឋាភិបាលស៊ីរីនិយាយថា ការវាយប្រហារនេះបានបំផ្លាញរថពាសដែក និងរថយន្តយោធាជាច្រើនគ្រឿង ព្រមទាំងសព្វាវុធ និងឃ្លាំងគ្រាប់មួយផងដែរ៕ 

ប្រភព៖ អេភី

adverise with khmeread
ប្រភព៖ អេភី

មតិយោបល់