adverise with khmeread Desiree and patrick

បុរស​ចម្កួត​ម្នាក់​ប្តេជ្ញា​សងសឹក​អតីត​ប្រពន្ធ​ខ្លួនឯង​ឱ្យ​ទាល់តែ​នាង​រលាយបាត់​រូប​ពី​ផែនដី​

​    ​បុរស​កើតរោគ​ចិត្ត​ម្នាក់​មកពី​ទីក្រុង Burnaby ប្រទេស​កាណាដា បាន​ប្ដេជ្ញា​បំផ្លាញ​អតីត​ប្រពន្ធ​របស់គាត់​តាមរយៈ​វេ​ប​សាយ ដែល​គាត់​បាន​បង្កើតឡើង​សម្រាប់​បំផ្លាញ​អ្វីៗ​ទាំងអស់​ដែល​នាង​មានតែ​ម្ដង​។

​    ​វេ​ប​សាយ Fox បាន​និយាយថា បុរស​ម្នាក់នេះ​ចង់​បំផ្លាញ​អតីត​ប្រពន្ធ​គាត់ និង​ឲ្យ​នាង​មានតែ​ផ្លូវ​មួយគត់​ត្រូវ​ដើរ​គឺ គ្មាន​ទីលំនៅ ទុរគត ឬ​ស្លាប់​តែម្ដង​។ អ​តី​ប្រពន្ធ​របស់គាត់​បាន​និយាយថា  នាង​មិន​ទទួលបាន​ការជួយ​ពី​ក្រុម​ស៊ើបអង្កេត FBI ឬ​អាជ្ញាធរ​នោះទេ ហើយ​នាង​ក៏​មិនមាន​ប្រាក់​ដើម្បី​យក​រឿងក្ដី​មួយ​នេះ​ប្រឆាំងនឹង​អតីត​ប្ដី​របស់គាត់​ដែរ​។​

​    ​បុរស​ឡឺ​កឺ​មកពី​រដ្ឋ British Columbia កំពុងបើក​នូវ​វេ​ប​សាយ​មួយ​ដែល​បរិហារ​កេ​រិ៍្ត និង​បង្ខូច​កេ​រិ៍្ត​ឈ្មោះ​របស់​អតីត​ប្រពន្ធ​ខ្លួន គឺ​នាង Desiree Capuano ដោយ​ផុស​នូវ​រូបនាង និង​ផ្ទះ​នាង​។ ហើយ​បុរស​ម្នាក់នេះ​បានសរសេរថា នាង​គឺជា​មនុស្ស​ផ្ដាច់ការ រំលោភបំពាន​លើ​កុមារ និង​ធ្វើជា​សំផឹង​។​

​    ​នាង​បាន​ស្ដី​ប​ន្តោ​ស​ទោស​អតីត​ប្ដី​របស់​នាង​ថា​ជា​មនុស្ស​ឆ្កួត​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើង​ឡប់​ហើយ ដោយសារ​បែបនេះ​ទើប​ធ្វើ​ឲ្យ​អតីត​ប្ដី​នាង​រន្ធត់​រហូតដល់​គុំ​គួ​ន​គ្នា ហើយ​អតីត​ប្ដី​ក៏មាន​គោលបំណង​ធ្វើ​ឲ្យ​នាង​ទាល់ច្រក រហូត​ធ្វើយ៉ាងណា​ឱ្យ​នាង​សម្លាប់ខ្លួន​តែម្តង​។​

​    ​នៅលើ​វេ​ប​សាយ​នោះ​គ្មានអ្វី​ក្រៅពី​ពាក្យ​ជេរប្រទេច និង​បង្ហាញ​រាល់​អ្វីៗ​គឺ​សុទ្ធតែ​អ្នកស្រី Capuano ជា​មនុស្ស​អាក្រក់​ទាំងអស់​។ ដរាបណា​អ្នកស្រី Desiree Capuano នៅតែ​គ្មាន​ប្រាក់ សំណុំរឿង​មួយ​នេះ​មិនអាច​ឡើងទៅ​ដល់​តុលាការ​នោះទេ​៕

adverise with khmeread
ប្រភព៖ odd​

អ្នកនឹងចូលចិត្ត

មតិយោបល់