3lcozoxxgaed231c3fadff1fab57 0 virgin galactic s craft ill use a winged rocket plane dubbed spa a 38 1455917688931

ក្រុមហ៊ុន Virgin គ្រោង​យក​យន្តហោះ​ដឹក​អ្នកទេសចរ​ទៅលេង​នៅ​លំហ​អាកាស​, នាង​ចូ​លី​និង​ភី​ត​ក៏​កក់​សំបុត្រ​ទុក​មុន​ដែរ​

​    ​សាស្ត្រាចារ្យ ស្តេ​ហ្វិ​ន ហក​ឃី​ង (Stephen Hawking) បាន​បញ្ចេញ​ប្រភេទ​យាន SpaceShipTwo ថ្មី​របស់​ក្រុមហ៊ុន  Virgin Galactic កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដែល​គេ​ហៅថា យាន VSS Unity​។

​    ​លោក​បាន​និយាយថា "​យើង​កំពុងតែ​ចូលក្នុង​យុគសម័យ​ទី​អវកាស​ថ្មី ហើយ​ខ្ញុំ​សង្ឃឹមថា​នេះ​នឹង​ជួយ​បង្កើត​ការរួមបញ្ចូល​ថ្មី​មួយ​" ខណៈដែល​លោក​បានបង្ហាញ​យាន​ថ្មី​នេះ​តាមរយៈ​សារ​ជា​វីដេអូ​មួយ​ជំនួសមុខ​ឱ្យ​ថៅកែ​ក្រុមហ៊ុន Virgin លោក រី​ឆាត ប្រ៊ែ​ន​សុន (Richard Branson)​។

​    ​លោក​បាន​និយាយថា "​ប្រសិនបើ​ខ្ញុំ​អាច​ទៅបាន ហើយ​ប្រសិនបើ​លោ​ករី​ឆាត​នៅតែ​នាំ​ខ្ញុំ​ទៅជា​មួយ ខ្ញុំ​ប្រហែល​ជាមាន​មោទនភាព​ណាស់​ដែល​បាន​ហោះ​លើ​យានអវកាស​មួយ​នេះ​"​។

​    ​យន្តហោះ​យានអវកាស ដែល​អាច​ដឹក​អ្នកដំណើរ ៦ នាក់​និង​អ្នកបើកបរ ២​នាក់​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​នាំ​អ្នកដំណើរ​ទៅ​កម្សាន្ត​រយៈពេល ៥ នាទី​នៅក្នុង​លំហ​អាកាស ហើយនឹង​អាច​ឡើងដល់​កម្ពស់​ប្រហែល ១០០ គីឡូម៉ែត្រ​ធៀប​នឹង​នីវ៉ូ​សមុទ្រ​។

​    ​យាន​នេះ​បាន​ចូលខ្លួន​មក​ជំនួស​យាន​របស់​ក្រុមហ៊ុន Virgin ដែល​បាន​បាត់បង់​ក្នុង​ហេតុការណ៍​ធ្លាក់​ក្នុង​ឆ្នាំ ២០១៤ នៅពេល​ពី​ឡុ​ត លោក ម៉ៃ​ឃើ​ល អាល់​ស្បឺ​រី (Michael Alsbury) ត្រូវបាន​សម្លាប់​ក្នុង​ឧបទ្ទវហេតុ ដែល​បាន​បង្អាក់​ដល់​ផែនការ​របស់​ក្រុមហ៊ុន Virgin Galactic ក្នុងការ​ចាប់ផ្តើម​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ឱ្យបាន​មុន​នៅ​ដើម​ឆ្នាំនេះ​។

​    ​ជាមួយនឹង​តម្លៃ​សំបុត្រ​ថ្លៃ​ដល់​ទៅ ២៥ ម៉ឺន​ដុល្លារ​ក្នុង​មួយ​សន្លឹក យាន​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ផ្តោត​តែ​លើ​កំពូល​អ្នកមាន និង​តារា​ល្បីៗ​ដែល​ចង់​ស្វែងរក​ការ​ផ្សងព្រេង​បែប​រន្ធត់ ក៏ដូចជា​ក្រុម​អ្នកស្រាវជ្រាវ និង​អតិថិជន​សាមញ្ញ​ធម្មតា​។

​    ​យាន​ដែល​គ្រោង​ដាក់​ដំណើរការ​ក្នុង​ឆ្នាំ ២០១៧ នេះ​បានទទួល​ការទិញ​សំបុត្រ​ទុក​មុន​ចំនួន​ជាង ៧០០ សន្លឹក​រួចទៅហើយ ក្នុងនោះ​តារា​ល្បី​លើ​ពិភពលោក ដូចជា នាង​អ៊ែន​ជែ​ល​លី​ណា​ចូ​លី លោក​ប្រ៊ែ​ត​ភី​ត និង​លោក​លី​អូ​ណា​ដូ ឌី​ការ​ព្រី​យ៉ូ ក៏បាន​កក់​សំបុត្រ​ទុក​មុន​រួច​ដែរ​។​

​    ​យាន​រចនា​ឡើង​ថ្មី​នេះ​បាន​បន្ថែម​ចំណុច​សុវត្ថិភាព​ពិសេសៗ​ច្រើន ក្នុងនោះ​រួមមាន​ទាំង​ប្រដាប់​ខ្ទាស់​ដើម្បី​បញ្ឈប់​កុំឱ្យ​ដោះ​សោ​ទ្វា​ដែលជា​មូលហេតុ​បណ្តាលឱ្យ​យន្តហោះ​ធ្លាក់​ផងដែរ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់